ព្រះត្រៃបិដក ភាគ ១៦

ក៏​ក្នុង​បច្ឆិមយាម​នៃ​រាត្រី​ថ្ងៃនេះ​ ​ព្រះសមណគោតម​ ​នឹង​បរិនិព្វាន​ ​មួយទៀត​ ​សេចក្តី​សង្ស័យ​នេះ​ ​កើតឡើង​ដល់​ខ្ញុំ​ ​ខ្ញុំ​ក៏​មាន​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ព្រះសមណគោតម​ដែរ​ ​ខ្ញុំ​គួរ​លះបង់​នូវ​សេចក្តី​សង្ស័យ​នេះ​បាន​យ៉ាងណា​ ​ព្រះសមណគោតម​ ​អាច​នឹង​សំដែងធម៌​ ​ដល់​ខ្ញុំ​យ៉ាងនោះ​បាន​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ខ្ញុំ​សូមឲ្យ​បាន​គាល់​ចំពោះ​ព្រះសមណគោតម​ផង​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​ពោល​ទៅ​នឹង​សុ​ភទ្ទ​បរិ​ព្វា​ជ​ក​ ​ជា​គំរប់​បីដង​ទៀត​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សុ​ភទ្ទ​ ​កុំឡើយ​ ​អ្នក​កុំ​បៀតបៀន​ព្រះ​តថាគត​ ​ព្រះមានព្រះភាគ​ ​ទ្រង់​លំបាក​ព្រះអង្គ​ណាស់​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​សណ្តាប់​ក​ថា​សល្លាបៈ​នេះ​ ​របស់​ព្រះ​អានន្ទ​មាន​អាយុ​ ​ជាមួយនឹង​សុ​ភទ្ទ​បរិ​ព្វា​ជ​ក​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ព្រះ​អានន្ទ​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​កុំឡើយ​ ​អ្នក​កុំ​ឃាត់​សុ​ភទ្ទ​ ​ម្នាល​អានន្ទ​ ​សុ​ភទ្ទ​ ​ចូរ​បានឃើញ​តថាគត​ចុះ​ ​សុ​ភទ្ទ​នឹង​សួរ​នូវ​សេចក្តី​ណាមួយ​នឹង​តថាគត​ ​គាត់​ចង់​ដឹង​នូវ​សេចក្តី​នោះ​មែន​ ​ទើប​គាត់​មក​សួរ​តថាគត​ ​មិនមែន​គាត់​សួរ​ចង់​បៀតបៀន​ទេ​ ​បើ​សុ​ភទ្ទ​នេះ​សួរ​ហើយ​ ​តថាគត​សំដែងធម៌​ណា​ ​គាត់​នឹង​បានដឹង​ធម៌​នោះ​ឆាប់​ភ្លាម​។
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636814441921755561
ទៅកាន់ទំព័រ៖