ព្រះត្រៃបិដក ភាគ ១៦

ទើប​ព្រះ​អានន្ទ​មាន​អាយុ​ ​ពោល​ទៅ​នឹង​សុ​ភទ្ទ​បរិ​ព្វា​ជ​ក​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សុ​ភទ្ទ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បើកឱកាស​ដល់​អ្នក​ហើយ​ ​អ្នក​ចូរ​ទៅចុះ​។​ ​គ្រានោះ​ ​សុ​ភទ្ទ​បរិ​ព្វា​ជ​ក​ ​ក៏​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សុ​ភទ្ទ​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សមណព្រាហ្មណ៍​ណា​ ​ជាពួក​គណៈ​ ​ជាគ​ណា​ចារ្យ​ ​ល្បីល្បាញ​ ​មានយស​ ​អ្នកធ្វើ​លទ្ធិ​ដូច​កំពង់​ ​ដែល​ជន​ច្រើន​គ្នាគេ​សន្មត​ថា​ ​ល្អ​ ​ដូចយ៉ាង​គ្រូ​ឈ្មោះ​ ​បូរណ​កស្សប​ ​មក្ខ​លិ​គោ​សាល​ ​អ​ជិត​កេស​កម្ពល​ ​បកុ​ធ​កច្ចាយនៈ​ ​សញ្ជយ​វេល​ដ្ឋ​បុត្ត​ ​និ​គ​ណ្ឋ​នាដ​បុត្ត​ ​ពួក​ជន​ទាំងនោះ​ ​សុទ្ធតែ​ត្រាស់​ដឹង​ ​ដូចជា​ពាក្យ​ប្តេជ្ញា​ ​របស់​ខ្លួន​មែន​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636814442159929183
ទៅកាន់ទំព័រ៖