ព្រះត្រៃបិដក ភាគ ១៦

ឬ​សុទ្ធតែ​មិនបាន​ត្រាស់​ដឹង​ទេ​ ​ឬក៏​ត្រាស់​ដឹង​ខ្លះ​ ​មិនបាន​ត្រាស់​ដឹង​ខ្លះ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សុ​ភទ្ទ​ ​ណ្ហើយចុះ​ ​ពាក្យ​ដែល​អ្នក​និយាយ​ថា​ ​ពួក​ជន​ទាំងនោះ​ ​សុទ្ធតែ​ត្រាស់​ដឹង​ ​ដូចជា​ពាក្យ​ប្តេជ្ញា​ ​របស់​ខ្លួន​មែន​ ​ឬ​សុទ្ធតែ​មិនបាន​ត្រាស់​ដឹង​ទេ​ ​ឬក៏​ត្រាស់​ដឹង​ខ្លះ​ ​មិនបាន​ត្រាស់​ដឹង​ខ្លះ​ ​ដូច្នេះ​នេះ​ ​ចូរ​លើកទុក​សិន​ចុះ​ ​ម្នាល​សុ​ភទ្ទ​ ​តថាគត​នឹង​សំដែងធម៌​ដល់​អ្នក​ ​អ្នក​ចូរ​ស្តាប់ធម៌​នោះ​ ​ចូរ​តាំងចិត្ត​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​សុ​ភទ្ទ​បរិ​ព្វា​ជ​ក​ ​ទទួល​ព្រះបន្ទូល​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​សុ​ភទ្ទ​ ​អរិយមគ្គ​ ​មាន​អង្គ៨​ ​មិន​មាន​ក្នុង​ធម្មវិន័យ​ណា​ ​សមណៈ​(​១​)​ ​ទី១ក្តី​ ​មិន​មាន​ក្នុង​ធម្មវិន័យ​នោះ​ ​សមណៈ​ទី២ក្តី​(​២​)​ ​មិន​មាន​ក្នុង​ធម្មវិន័យ​នោះ​ ​សមណៈ​ទី៣ក្តី​(​៣​)​ ​មិន​មាន​ក្នុង​ធម្មវិន័យ​នោះ​ ​សមណៈ​ទី៤ក្តី​(​៤​)​ ​ក៏​មិន​មាន​ក្នុង​ធម្មវិន័យ​នោះ​ដែរ​ ​ម្នាល​សុ​ភទ្ទ​ ​លុះតែ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨​ ​មាន​ក្នុង​ធម្មវិន័យ​ណា​ ​សមណៈ​(​ទី១​)​ក្តី​ ​ទើប​មាន​ក្នុង​ធម្មវិន័យ​នោះ​ ​សមណៈ​ទី២ក្តី​ ​មាន​ក្នុង​ធម្មវិន័យ​នោះ​ ​សមណៈ​ទី៣ក្តី​ ​មាន​ក្នុង​ធម្មវិន័យ​នោះ​ ​សមណៈ​ទី៤ក្តី​ ​ក៏​មាន​ក្នុង​ធម្មវិន័យ​នោះ​ដែរ​ ​ម្នាល​សុ​ភទ្ទ​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨​ ​មានតែ​ក្នុង​ធម្មវិន័យ​នេះឯង​ ​ម្នាល​សុ​ភទ្ទ​ ​
​(​១​)​ ​សំដៅយក​សោតាបន្ន​សមណៈ​ ​(​២​)​ ​សកទាគាមិ​សមណៈ​ ​(​៣​)​ ​អនាគាមិ​សមណៈ​ ​(​៤​)​ ​អរហន្ត​សមណៈ​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636814442677118765
ទៅកាន់ទំព័រ៖