ព្រះត្រៃបិដក ភាគ ១៦
សុភទ្ទបរិព្វាជក បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ ស្រេចហើយ។ ឯសុភទ្ទមានអាយុ លុះបានឧបសម្បទារួចភ្លាម ក៏ចេញទៅតែម្នាក់ឯង មិនប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តស្លុងទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ដែលចេញចាកផ្ទះ មកកាន់ផ្នួសដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយបានដល់នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចរិយៈ ដោយមិនយូរប៉ុន្មាន ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចារ្យ ក៏បានអប់រំហើយ សោឡសកិច្ច ក៏បានធ្វើហើយ កិច្ចដទៃ ក្រៅអំពីកិច្ចនេះ មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ សុភទ្ទភិក្ខុមានអាយុ ក៏ជាអរហន្តមួយអង្គដែរ។ សុភទ្ទភិក្ខុនោះ ជាបច្ឆិមសក្ខិសាវ័ក
(១) របស់ព្រះមានព្រះភាគ។
ចប់ ពុទ្ធភាណវារៈ ទី៥។
[១៤១] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ប្រសិនបើអ្នកទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះ
(១) អដ្ឋកថា ថា កាលព្រះមានព្រះភាគគង់នៅ ជនដែលបានបួសជាសាមណេរហើយ លុះអំណឹះតមក ទើបបានឧបសម្បទា បានរៀនកម្មដ្ឋាន បានសម្រេចព្រះអរហត្តក្តី កាលព្រះមានព្រះភាគគង់នៅ ជនដែលបានឧបសម្បទាហើយ លុះអំណឹះតមក ទើបរៀនកម្មដ្ឋាន បានសម្រេចអរហត្តក្តី កាលព្រះមានព្រះភាគគង់នៅ ជនដែលបានរៀនកម្មដ្ឋានហើយ លុះអំណឹះតមក ទើបបានសម្រេចព្រះអរហត្តក្តី ជនទាំងនោះ ហៅថា បច្ឆិមសក្ខិសាវ័កទាំងអស់។ ឯសុភទ្ទភិក្ខុនេះ កាលព្រះមានព្រះភាគគង់នៅ បានបួសផង បានឧបសម្បទាផង បានរៀនកម្មដ្ឋានផង បានសម្រេចព្រះអរហត្តផង តែក្នុងថ្ងៃមួយ (ក៏ហៅថា) បច្ឆិមសក្ខិសាវ័កដែរ។
ID: 636814443954941852
ទៅកាន់ទំព័រ៖