ព្រះត្រៃបិដក ភាគ ១៦
នេវសញ្ញានាសញ្ញាយតនសមាបត្តិហើយ ចូលកាន់សញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា)។ គ្រានោះ ព្រះអានន្ទមានអាយុ ពោលទៅនឹងព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រអនុរុទ្ធដ៏ចំរើន ព្រះមានព្រះភាគបរិនិព្វានហើយឬ។ ព្រះអនុរុទ្ធតបថា ម្នាលអាវុសោអានន្ទព្រះមានព្រះភាគ មិនទាន់បរិនិព្វានទេ ព្រះអង្គទ្រង់ចូលកាន់សញ្ញាវេទយិតនិរោធ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិហើយ ថយមកចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិវិញ ចេញអំពីនេវសញ្ញានាសញ្ញាយតនសមាបត្តិហើយ ថយមកចូលកាន់អាកិញ្ចញ្ញាយតនសមាបត្តិវិញ ចេញអំពីអាកិញ្ចញ្ញាយតនសមាបត្តិហើយ ថយមកចូលកាន់វិញ្ញាណញ្ចាយតនសមាបត្តិវិញ ចេញអំពីវិញ្ញាណញ្ចាយតនសមាបត្តិហើយ ថយមកចូលកាន់អាកាសានញ្ចាយតនសមាបត្តិវិញ ចេញអំពីអាកាសានញ្ចាយតនសមាបត្តិហើយ ថយមកចូលកាន់ចតុត្ថជ្ឈានវិញ ចេញអំពីចតុត្ថជ្ឈានហើយ ថយមកចូលកាន់តតិយជ្ឈនវិញ ចេញអំពីតតិយជ្ឈានហើយ ថយមកចូលកាន់ទុតិយជ្ឈានវិញ ចេញអំពីទុតិយជ្ឈានហើយ ថយមកចូលកាន់បឋមជ្ឈានវិញ
ID: 636814446832306428
ទៅកាន់ទំព័រ៖