ព្រះត្រៃបិដក ភាគ ១៦
ចេញអំពីបឋមជ្ឈានហើយ ក៏ចូលកាន់ទុតិយជ្ឈានទៀត ចេញអំពីទុតិយជ្ឈានហើយ ក៏ចូលកាន់តតិយជ្ឈានទៀត ចេញអំពីតតិយជ្ឈានហើយ ក៏ចូលកាន់ចតុត្ថជ្ឈានទៀត។ លុះព្រះមានព្រះភាគ ទ្រង់ចេញចាកចតុត្ថជ្ឈានហើយ ក៏ទ្រង់បរិនិព្វានក្នុងចន្លោះនោះ(១) ។
[១៤៥] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ការកក្រើកនៃផែនដីធំ គួរស្បើម គួរព្រឺរោម ក៏កើតមាន ទាំងផ្គរ(២) ក៏លាន់ឮគគ្រឹកក៏គ្រេង ព្រមនឹងការបរិនិព្វាន។
[១៤៦] កាលព្រះមានព្រះភាគបរិនិព្វានហើយ សហម្បតិព្រហ្ម ក៏ពោលនូវគាថានេះ ព្រមនឹងការបរិនិព្វានថា
ព្រះសាស្តា ដែលឥតបុគ្គលប្រៀបស្មើ ប្រាកដដូច្នេះ ព្រះតថាគត ជាសម្ពុទ្ធបរិបូណ៌ហើយដោយកំឡាំង ទ្រង់បរិនិព្វានហើយ ក្នុងលោកណា ពួកសត្វទាំងអស់ មុខជានឹងដាក់ចុះនូវរាងកាយ ក្នុងលោក (នោះ) មិនខានឡើយ។
(១) អដ្ឋកថា ថា ទ្រង់ចេញចាកចតុត្ថជ្ឈានហើយ ពិចារណាអង្គឈាន ហើយទ្រង់បរិនិព្វាន ដោយភវង្គចិត្ត ជាអព្យាកតទុក្ខសច្ច។ (២) ថា ស្គរនៃទេវតាក៏បាន។
ID: 636814447287722476
ទៅកាន់ទំព័រ៖