ព្រះត្រៃបិដក ភាគ ១៦

 [​១៤៧​]​ ​កាល​ព្រះមានព្រះភាគ​ ​បរិនិព្វាន​ហើយ​ ​ព្រះឥន្ទ្រ​ជាធំ​ជាង​ទេវតា​ ​ក៏​ពោល​នូវ​គាថា​នេះ​ ​ព្រមនឹង​ការ​បរិនិព្វាន​ថា​
​សង្ខារ​ទាំងឡាយ​ ​មិន​ទៀង​ហ្ន៎​ ​មាន​កិរិយា​កើតឡើង​ ​និង​ការ​សូន្យ​ទៅជាធម្មតា​ ​លុះ​កើតឡើង​ហើយ​ ​ក៏​រលត់​ទៅវិញ​ ​កិរិយា​រម្ងាប់​នូវ​សង្ខារ​ទាំងនោះ​បាន​ ​ទើប​នាំមក​នូវ​សេចក្តី​សុខ​។​

 [​១៤៨​]​ ​កាល​ព្រះមានព្រះភាគ​បរិនិព្វាន​ហើយ​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ក៏​ពោល​នូវ​គាថា​ទាំងនេះ​ ​ព្រមនឹង​ការ​បរិនិព្វាន​ថា​
​ព្រះ​មុនីនាថ​អង្គ​ណា​ ​ដែល​មិន​មាន​តណ្ហា​ ​ទ្រង់​ប្រារព្ធ​នូវ​អនុបាទិសេស​និព្វាន​ហើយ​ ​ទ្រង់​ធ្វើ​មរណកាល​ ​អស្សាស​បស្សាសៈ​ ​នៃ​ព្រះ​មុនីនាថ​ ​ជាតា​ទិ​បុគ្គល​ ​ដែល​មាន​ព្រះទ័យ​ខ្ជាប់ខ្លួន​នោះ​ ​មិន​មាន​ហើយ​។​ ​ព្រះ​មុនីនាថ​ ​ទ្រង់​អត់សង្កត់​វេទនា​ ​បាន​ដោយចិត្ត​មិន​រួញរា​ ​សេចក្តី​រលត់​នៃ​ចិត្ត​ក៏​កើតមាន​ ​បីដូច​ជា​ការ​រលត់​នៃ​ប្រទីប​។​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636814447734168012
ទៅកាន់ទំព័រ៖