ព្រះត្រៃបិដក ភាគ ១៦
ក្រាបបង្គំទូលព្រះបាទពន្ធុមៈយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គមានព្រះហឫទ័យរីករាយ ព្រះរាជបុត្ររបស់ព្រះអង្គមានសក្តិ៍ធំ បានកើតឡើងហើយ បពិត្រមហារាជ ព្រះអង្គមានលាភហើយ បពិត្រមហារាជ ព្រះអង្គបានដោយល្អហើយ ព្រះរាជបុត្រ ដែលមានសភាពដូច្នេះ កើតឡើងក្នុងត្រកូលព្រះអង្គហើយ បពិត្រព្រះសម្មតិទេព ដ្បិតព្រះរាជកុមារនេះ ប្រកបដោយមហាបុរិសលក្ខណៈ៣២ ឯមហាបុរសដែលប្រកបដោយមហាបុរិសលក្ខណៈ៣២ រមែងមានគតិតែ២យ៉ាង មិនមានគតិដទៃទៀតទេ គឺបើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្រ ជាធម្មរាជ ប្រកបដោយធម៌ ជាក្សត្រិយ៍ឈ្នះសង្គ្រាម មានទីបំផុតទល់នឹងសមុទ្រទាំង៤ មានជនបទដ៏មំាមួន ប្រកបដោយរតនៈ៧ប្រការ ឯរតនៈទាំង៧ប្រការ របស់ព្រះអង្គ ដូច្នេះគឺ ចក្ករ័តន៍ (ចក្រកែវ) ហត្ថិរ័តន៍ (ដំរីកែវ) អស្សរ័តន៍ (សេះកែវ) មណិរ័តន៍ (កែវមណី) ឥត្ថីរ័តន៍ (ស្ត្រីកែវ) គហបតិរ័តន៍ (គហបតីកែវ) បរិនាយករ័តន៍ (នាយបរិនាយកកែវ) ជាគំរប់៧ ព្រះអង្គមានព្រះរាជបុត្រច្រើនជាងពាន់ ជាអ្នកក្លៀវក្លា មានសភាពជាអ្នកព្យាយាម (ក្លាហាន) អាចញាំញីនូវសេនារបស់ស្តេចដទៃបាន ព្រះអង្គគ្របសង្កត់នូវផែនដីនេះ មានសាគរជាទីបំផុត ទ្រង់គ្រប់គ្រងដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើ
ID: 636813839266705664
ទៅកាន់ទំព័រ៖