ព្រះត្រៃបិដក ភាគ ១៦

ប្រមូល​គ្រឿងក្រអូប​ ​និង​កម្រងផ្កា​ ​និង​គ្រឿង​តូរ្យតន្ត្រី​ទាំងអស់​ ​ដែល​មាន​ក្នុង​ក្រុង​កុសិនារា​។​ ​ទើប​ពួក​មល្ល​ក្សត្រិយ៍​ ​អ្នកក្រុង​កុសិនារា​ ​នាំ​យក​គ្រឿងក្រអូប​ ​និង​កម្រងផ្កា​ ​និង​គ្រឿង​តូរ្យតន្ត្រី​ ​និង​សំពត់៥០០គូ​ ​ចូល​ទៅ​គាល់​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​ ​ក្នុង​សាលវ័ន​ ​របស់​ពួក​មល្ល​ក្សត្រិយ៍​ ​ដែល​ជាទី​ចូល​ទៅ​ក្នុង​ក្រុង​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើសក្ការៈ​គោរព​ ​រាប់អាន​បូជា​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​ ​ដោយ​របាំ​ ​ចម្រៀង​ ​ភ្លេង​ ​ប្រគំ​ ​ផ្កាកម្រង​ ​និង​គ្រឿងក្រអូប​ទាំងឡាយ​ ​ហើយ​ធ្វើ​ពិតានសំពត់​ ​តាក់តែង​រោង​បារាំ​យ៉ាងនេះ​ ​ពេញ​អស់១ថ្ងៃ​នោះ​។​ ​លំដាប់នោះ​ ​ពួក​មល្ល​ក្សត្រិយ៍​ ​អ្នកក្រុង​កុសិនារា​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​នេះ​ ​ជ្រុល​វេលា​ហើយ​ ​នឹង​ថ្វាយព្រះ​ភ្លើង​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​ ​ក្នុងថ្ងៃនេះ​មិនទាន់​ទេ​ ​ចាំ​ថ្ងៃស្អែក​ ​សឹម​យើង​នឹង​ថ្វាយព្រះ​ភ្លើង​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ ​ពួក​មល្ល​ក្សត្រិយ៍​ ​អ្នកក្រុង​កុសិនារា​ ​នាំគ្នា​ធ្វើសក្ការៈ​ ​គោរព​រាប់អាន​ ​បូជា​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​ ​ដោយ​របាំ​ ​ចម្រៀង​ ​ភ្លេង​ ​ប្រគំ​ ​ផ្កាកម្រង​ ​និង​គ្រឿងក្រអូប​ទាំងឡាយ​ ​ហើយ​ធ្វើ​ពិតានសំពត់​ ​តាក់តែង​រោង​បារាំ​ទាំងឡាយ​ ​ហើយ​ញុំាង​ថ្ងៃជា​គំរប់​ពីរ​ ​ឲ្យ​កន្លងទៅ​ទៀត​
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 636814449429034953
ទៅកាន់ទំព័រ៖