ព្រះត្រៃបិដក ភាគ ១៦
ញុំាងថ្ងៃជាគំរប់បីឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគំរប់បួន ឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគំរប់ប្រាំ ឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគំរប់៦ ឲ្យកន្លងទៅទៀត លុះថ្ងៃជាគំរប់៧ ទើបពួកមល្លក្សត្រិយ៍ អ្នកស្រុកកុសិនារា មានសេចក្តីត្រិះរិះយ៉ាងនេះថា យើងរាល់គ្នា នឹងធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿងក្រអូបទាំងឡាយ ហើយហែរទៅតាមទិសខាងត្បូងក្រៅក្រុង ហើយថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ អំពីខាងត្បូងនៃក្រុង។
[១៥៣] ក្នុងសម័យនោះឯង មល្លក្សត្រិយ៍៨អង្គ ដែលជាប្រធាន ជម្រះសីសៈហើយ ទ្រង់សំពត់ថ្មី គិតគ្នាថា យើងនឹងលើកព្រះសរីរៈ នៃព្រះមានព្រះភាគ ដូច្នេះ តែមិនអាចនឹងលើករួចបាន។ ទើបពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា ពោលនឹងព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចំរើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេច បានជាមល្លក្សត្រិយ៍ ជាប្រធានទាំង៨អង្គនេះ ជម្រះសីសៈហើយ ទ្រង់សំពត់ថ្មី គិតគ្នាថា យើងនឹងលើកព្រះសរីរៈ នៃព្រះមានព្រះភាគ ដូច្នេះ តែមិនអាចនឹងលើករួចបាន។ ព្រះអនុរុទ្ធតបថា បពិត្រវាសិដ្ឋទាំងឡាយ បំណងរបស់ទ្រង់ទាំងឡាយផ្សេង បំណងរបស់ពួកទេវតាផ្សេង។ ពួកមល្លក្សត្រិយ៍
ID: 636814449718381502
ទៅកាន់ទំព័រ៖