ព្រះត្រៃបិដក ភាគ ១៦
បពិត្រវាសិដ្ឋៈទាំងឡាយ ពួកឥស្សរជន រុំសរីរៈនៃព្រះចក្រពត្តិរាជ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួចហើយ ទើបរុំដោយសំឡី លុះរុំដោយសំឡីហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃព្រះចក្រពត្តិរាជ ដោយសំពត់៥០០គូ ដោយទំនងនេះ ហើយតំកល់ក្នុងព្រះមឈូសមាស ដែលដាក់ប្រេង ហើយគ្របដោយមឈូសមាសដទៃ ហើយធ្វើជើងថ្ករ ទើបថ្វាយព្រះភ្លើងនូវសរីរៈ នៃព្រះចក្រពត្តិរាជ ដោយគ្រឿងក្រអូបគ្រប់យ៉ាង ហើយគេធ្វើព្រះស្តូបនៃព្រះចក្រពត្តិរាជក្នុងផ្លូវធំ បែកជា៤ បពិត្រវាសិដ្ឋៈទាំងឡាយ ពួកឥស្សរជន ប្រតិបត្តិក្នុងសរីរៈនៃព្រះចក្រពត្តិរាជយ៉ាងនេះឯង បពិត្រវាសិដ្ឋៈទាំងឡាយ ពួកឥស្សរជន ប្រតិបត្តិក្នុងសរីរៈនៃព្រះចក្រពត្តិរាជយ៉ាងណាមិញ ពួកមហាបពិត្រគប្បីប្រតិបត្តិ ក្នុងព្រះសរីរៈនៃព្រះតថាគត គប្បីធ្វើព្រះស្តូបរបស់ព្រះតថាគត ក្នុងផ្លូវធំបែកជា៤យ៉ាងនោះចុះ ពួកជនណានឹងលើកឡើងនូវផ្កាកម្រងក្តី គ្រឿងក្រអូបក្តី គ្រឿងលំអិតក្តី ឬនឹងថ្វាយបង្គំ ឬធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះស្តូបនោះ អំពើនោះ នឹងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់ជនទាំងនោះ អស់កាលយូរអង្វែង។ គ្រានោះ
ID: 636814450578380691
ទៅកាន់ទំព័រ៖