ព្រះត្រៃបិដក ភាគ ១៦
ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា បង្គាប់រាជបុរសថា ម្នាលនាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រមូលសំឡីរបស់ពួកមល្លជនមក។ លំដាប់នោះ ពួកមល្លក្សត្រ អ្នកក្រុងកុសិនារា នាំគ្នារុំសរីរៈនៃព្រះមានព្រះភាគ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួចហើយ ទើបរុំដោយសំឡី លុះរុំដោយសំឡីហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃព្រះមានព្រះភាគ ដោយសំពត់៥០០គូ ដោយទំនងនេះ ហើយតំកល់ក្នុងព្រះមឈូសមាស ដែលដាក់ប្រេង ហើយគ្របដោយមឈូសមាសដទៃ ហើយធ្វើជើងថ្ករ ទើបថ្វាយព្រះភ្លើងនូវព្រះសរីរៈ នៃព្រះមានព្រះភាគ ដោយគ្រឿងក្រអូបគ្រប់យ៉ាង។
[១៥៤] សម័យនោះឯង ព្រះមហាកស្សបមានអាយុ និមន្តតាមផ្លូវឆ្ងាយ មកអំពីក្រុងបាវា ទៅកាន់ក្រុងកុសិនារា ជាមួយនឹងភិក្ខុសង្ឃជាច្រើន ប្រមាណ៥០០រូប។ លំដាប់នោះ ព្រះមហាកស្សបមានអាយុ
ID: 636814450883198126
ទៅកាន់ទំព័រ៖