ព្រះត្រៃបិដក ភាគ ១៦
ចៀសចាកផ្លូវ ទៅគង់ក្រោមម្លប់ឈើ១។ ក៏សម័យនោះឯង មានអាជីវកម្នាក់ កាន់ផ្កាមន្ទារវៈ អំពីក្រុងកុសិនារា ដើរតាមផ្លូវឆ្ងាយ ទៅកាន់ក្រុងបាវា។ ព្រះមហាកស្សបមានអាយុ បានឃើញអាជីវកនោះ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលទៅនឹងអាជីវកនោះ ដូច្នេះថា ម្នាលអាវុសោ អ្នកដឹងដំណឹងព្រះសាស្តារបស់យើងខ្លះដែរ។ អាជីវកតបថា អើអាវុសោ ខ្ញុំដឹងដែរ ព្រះសមណគោតម បរិនិព្វានទៅ៧ថ្ងៃ គម្រប់នឹងថ្ងៃនេះហើយ ផ្កាមន្ទារវៈនេះ ខ្ញុំយកមកអំពីទីបរិនិព្វាន របស់ព្រះសមណគោតមនោះ។ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុទាំងនោះ ពួកភិក្ខុណា ដែលមិនទាន់ប្រាសចាករាគៈ ពួកភិក្ខុនោះ ខ្លះក៏ផ្គងកំភួនដៃ កន្ទក់កន្ទេញ ដួលបម្រះននៀលទៅមក បីដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានឆាប់ពេកណាស់ ព្រះសុគត ទ្រង់បរិនិព្វានឆាប់ពេកណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក ទ្រង់បាត់ទៅឆាប់ពេកណាស់។ ឯពួកភិក្ខុណា ដែលប្រាសចាករាគៈហើយ ពួកភិក្ខុនោះ ក៏មានសតិ សម្បជញ្ញៈ អត់សង្កត់ថា សង្ខារទាំងឡាយមិនទៀង ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីទៀងទាត់ ក្នុងខន្ធប្បវត្តិនេះ មកអំពីណា។
ID: 636814451124701939
ទៅកាន់ទំព័រ៖