ព្រះត្រៃបិដក ភាគ ១៦
សស្ត្រាវុធឡើយ ប្រសិនបើទ្រង់ចេញចាកគេហស្ថាន ទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ ជាព្រះអរហន្ត សម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេសបើកហើយ។ បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ ប្រកបដោយមហាបុរិសលក្ខណៈ៣២ ដូចម្តេចខ្លះ មហាបុរស ដែលប្រកបដោយ មហាបុរិសលក្ខណៈ៣២ រមែងមានគតិតែ២យ៉ាង មិនមែនមានគតិដទៃទៀតឡើយ គឺបើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្រ ប្រកបដោយធម៌ ជាក្សត្រិយ៍ទ្រង់ធម៌ ជាក្សត្រិយ៍ឈ្នះសង្គ្រាម មានទីបំផុតទល់នឹងសមុទ្រទាំង៤ ព្រះអង្គមានជនបទដ៏មំាមួន ប្រកបដោយរតនៈ៧ប្រការ ឯរតនៈ៧ប្រការ របស់ព្រះអង្គ ដូច្នេះគឺ ចក្ករ័តន៍។បេ។ ទ្រង់ឈ្នះ គ្របសង្កត់ ប្រសិនបើព្រះកុមារនេះ ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបានជាព្រះអរហន្ត សម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេសបើកហើយ។
[២៩] បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះបាទាប្រតិស្ឋានស៊ប់ បពិត្រព្រះសម្មតិទេព ព្រះរាជកុមារ ដែលមានព្រះបាទាប្រតិស្ឋានស៊ប់នេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរសនោះ។
ID: 636813839577923464
ទៅកាន់ទំព័រ៖