ព្រះត្រៃបិដក ភាគ ១៦

 [​១៥៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​មល្ល​ក្សត្រ៤អង្គ​ ​ដែល​ជា​ប្រធាន​ ​ទ្រង់​ជម្រះ​សីសៈ​ ​ហើយ​ទ្រង់​សំពត់​ថ្មី​គិត​គ្នា​ថា​ ​យើង​នឹង​ឈួល​នូវ​ជើងថ្ករ​នៃ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ ​តែ​មិន​អាច​នឹង​ឈួលឲ្យឆេះ​បាន​។​ ​ទើប​ពួក​មល្ល​ក្សត្រិយ៍​ ​អ្នកក្រុង​កុសិនារា​ ​បាន​ពោល​ទៅ​នឹង​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​អនុ​រុទ្ធ​ដ៏​ចំរើន​ ​មានហេតុ​ដូចម្តេច​ ​មាន​បច្ច័យ​ដូចម្តេច​ ​បាន​ជាពួក​មល្ល​ក្សត្រិយ៍​ ​ជា​ប្រធាន​ទាំង៤អង្គ​នេះ​ ​ជម្រះ​សីសៈ​ ​ហើយ​ទ្រង់​សំពត់​ថ្មី​គិត​គ្នា​ថា​ ​យើង​នឹង​ឈួល​ជើងថ្ករ​ ​នៃ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ ​តែ​មិន​អាច​នឹង​ឈួលឲ្យឆេះ​បាន​។​ ​ព្រះ​អនុ​រុទ្ធ​តប​ថា​ ​បពិត្រ​វាសិ​ដ្ឋៈ​ទាំងឡាយ​ ​បំណង​របស់​ពួក​ទេវតា​ផ្សេងគ្នា​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ចុះ​បំណង​របស់​ពួក​ទេវតា​ដូចម្តេច​។​ ​បពិត្រ​វាសិ​ដ្ឋៈ​ទាំងឡាយ​ ​បំណង​របស់​ពួក​ទេវតា​ថា​ ​ព្រះ​មហាកស្សប​មាន​អាយុ​នេះ​ ​កំពុង​និមន្ត​តាមផ្លូវ​ឆ្ងាយ​ ​ចេញ​អំពី​ក្រុង​បា​វា​ ​មកកាន់​ក្រុង​កុសិនារា​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន​ ​ប្រមាណ៥០០រូប​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​មិនទាន់​បាន​ថ្វាយបង្គំ​នូវ​ព្រះ​បាទា​ ​នៃ​ព្រះមានព្រះភាគ​ ​ដោយដៃ​របស់​ខ្លួន​ដរាបណា​ ​ជើងថ្ករ​ព្រះមានព្រះភាគ​ ​ក៏​មិនទាន់​ឆេះ​ដរាប​នោះ​។​ ​ពួក​មល្ល​ក្សត្រិយ៍​តប​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​បំណង​របស់​ពួក​ទេវតា​ ​យ៉ាងណា​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636814451596388918
ទៅកាន់ទំព័រ៖