ព្រះត្រៃបិដក ភាគ ១៦

ព្រះ​បាទា​ ​នៃ​ព្រះមានព្រះភាគ​រួចហើយ​ ​ជើងថ្ករ​ព្រះមានព្រះភាគ​ ​ក៏​ឆេះ​ឯង​(​១​)​ ​។​ ​ព្រះ​សរីរៈ​របស់​ព្រះមានព្រះភាគ​ ​ដែល​ភ្លើង​ឆេះ​ហើយ​ ​អាការៈ​ណា​ ​ទោះ​ព្រះ​ឆវី​ក្តី​ ​ព្រះ​ចម្មៈ​ក្តី​ ​ព្រះ​មំសៈ​ក្តី​ ​ព្រះ​ន្ហា​រូ​ក្តី​ ​ព្រះ​លសិកា​ក្តី​ ​អាការៈ​នោះ​ ​ក៏​ឆេះ​អស់​ ​មិន​មាន​ផែះ​ ​និង​កំ​ញ៉ម​ធ្យូង​ឡើយ​ ​សល់​នៅតែ​ព្រះ​សរីរធាតុ​សុទ្ធ​(​២​)​ ​។​ ​សប្បិ​ ​ឬ​ប្រេង​ ​ដែល​ភ្លើង​ឆេះ​ ​ក៏​មិន​មាន​ផែះ​កំ​ញ៉ម​យ៉ាងណាមិញ​ ​ព្រះ​សរីរៈ​របស់​ព្រះមានព្រះភាគ​ ​ដែល​ភ្លើង​ឆេះ​ហើយ​ ​អាការៈ​ណា​ ​ទោះ​ព្រះ​ឆវី​ក្តី​ ​ព្រះ​ចម្មៈ​ក្តី​ ​ព្រះ​មំសៈ​ក្តី​ ​ព្រះ​ន្ហា​រូ​ក្តី​ ​ព្រះ​លសិកា​ក្តី​ ​អាការៈ​នោះ​ ​ក៏​ឆេះ​អស់​ ​មិន​មាន​ផែះ​ ​និង​កំ​ញ៉ម​ឡើយ​ ​សល់​នៅតែ​ព្រះ​សរីរធាតុ​សុទ្ធ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បណ្តា​សំពត់​ទាំង៥០០គូ​នោះ​ ​សំពត់​ពីរ​ ​គឺ​សំពត់​ជាន់​ក្នុង​បំផុត១​ ​សំពត់​ជាន់​ក្រៅ​បំផុត១​ ​ក៏​ឆេះ​អស់​។​ ​លុះ​សរីរៈ​ព្រះមានព្រះភាគ​ ​ដែល​ត្រូវ​ភ្លើង​ឆេះ​ហើយ​ ​ធារទឹក​ក៏​បង្អុរ​អំពី​អាកាស​ ​រំលត់​ជើងថ្ករ​ ​នៃ​ព្រះមានព្រះភាគ​។​ ​ទាំង​មាន​ទឹក​ខ្ពុរចេញ​ ​អំពី​ដើម​សាលព្រឹក្ស​ ​រំលត់​ជើងថ្ករ​ ​នៃ​ព្រះមានព្រះភាគ​។​ ​ទើប​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​កុសិនារា​ ​រំលត់​ជើងថ្ករ​ ​នៃ​ព្រះមានព្រះភាគ​ ​ដោយ​ទឹកក្រអូប​ទាំងពួង​។​ ​គ្រានោះ​ ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​កុសិនារា​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ជើងថ្ករ​នោះ​ឆេះ​ឡើង​ ​ដោយ​អានុភាព​នៃ​ទេវតា​។​ ​(​២​)​ ​អដ្ឋកថា​ ​ថា​ ​នៅសល់​តែ​ព្រះ​អដ្ឋិធាតុ​ ​ប្រៀប​ដូច​ផ្កាម្លិះ​ក្រពុំ​ខ្លះ​ ​ដូច​កែវ​មុក្តា​ដ៏​ស្អាត​ខ្លះ​ ​ដូច​កំទេច​មាស​ខ្លះ​។​
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636814452317400158
ទៅកាន់ទំព័រ៖