ព្រះត្រៃបិដក ភាគ ១៦

បញ្ជូន​រាជទូត​ទៅកាន់​សំណាក់​នៃ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​កុសិនារា​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ក្សត្រ​ ​យើង​ក៏​ជា​ក្សត្រ​ ​យើង​គួរ​បាន​ចំណែក​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​ដែរ​ ​យើង​នឹង​ធ្វើ​ព្រះ​ស្តូប​ផង​ ​ការ​បូជា​ផង​ ​ចំពោះ​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​។​ ​ព្រាហ្មណ៍​ដែល​នៅក្នុង​ដែន​វេ​ដ្ឋ​ទី​បៈ​ ​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ហើយ​ ​ក្នុង​ក្រុង​កុសិនារា​។​ ​ទើប​ព្រាហ្មណ៍​ ​ដែល​នៅក្នុង​ដែន​វេ​ដ្ឋ​ទី​បៈ​ ​បញ្ជូន​រាជទូត​ទៅកាន់​សំណាក់​នៃ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​កុសិនារា​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ក្សត្រ​ ​យើង​ក៏​ជា​ព្រាហ្មណ៍​ ​យើង​គួរ​បាន​ចំណែក​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​ដែរ​ ​យើង​នឹង​ធ្វើ​ព្រះ​ស្តូប​ផង​ ​ការ​បូជា​ផង​ ​ចំពោះ​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​។​ ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​បា​វា​ ​ទ្រង់​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ហើយ​ ​ក្នុង​ក្រុង​កុសិនារា​។​ ​ទើប​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​បា​វា​ ​បញ្ជូន​រាជទូត​ទៅកាន់​សំណាក់​នៃ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​កុសិនារា​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ក្សត្រ​ ​យើង​ក៏​ជា​ក្សត្រ​ ​យើង​គួរ​បាន​ចំណែក​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​ដែរ​ ​យើង​នឹង​ធ្វើ​ព្រះ​ស្តូប​ផង​ ​ការ​បូជា​ផង​ ​ចំពោះ​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​។​ ​លុះ​ពួក​ក្សត្រ​ ​និង​ព្រាហ្មណ៍​ទាំងនោះ​ ​ពោល​ពាក្យ​យ៉ាងនេះ​ហើយ​ ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​កុសិនារា​ ​បាន​ពោល​ទៅ​នឹង​ពួក​គណៈ​ទូត​ទាំងនោះ​ ​ដូច្នេះ​ថា
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636814453297426212
ទៅកាន់ទំព័រ៖