ព្រះត្រៃបិដក ភាគ ១៦

ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ហើយ​ ​ក្នុង​គា​មក្ខេ​ត្ត​របស់​យើង​ ​យើង​នឹង​មិន​ឲ្យ​នូវ​ចំណែក​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​ឡើយ​។​
 [​១៥៨​]​ ​កាលបើ​ពួក​ក្សត្រ​ ​និង​ព្រាហ្មណ៍​ទាំងនោះ​ ​ពោល​យ៉ាងនេះ​ហើយ​ ​ទើប​ទោណ​ព្រាហ្មណ៍​ ​និយាយទៅ​នឹង​ពួក​គណៈ​ទូត​ទាំងនោះ​ ​ដូច្នេះ​ថា​
​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​សូម​ស្តាប់​ពាក្យ​របស់ខ្ញុំ​មួយម៉ាត់​សិន​ ​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ ​ព្រះអង្គ​ជា​ខន្តិ​វាទ​ ​(​អ្នកពោល​សរសើរគុណ​នៃ​ខន្តី​)​ ​មែនពិត​ ​ការប្រហារ​គ្នា​ ​(​ច្បាំង​គ្នា​)​ ​ព្រោះតែ​ចំណែក​នៃ​ព្រះ​សរីរធាតុ​ ​របស់​ឧត្តម​បុគ្គល​នេះ​ ​មិន​ប្រពៃ​ឡើយ​។​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​យើង​ទាំងអស់គ្នា​ ​(​គួរតែ​)​ ​ស្រុះស្រួល​គ្នា​ ​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​ចែក​ព្រះ​សរីរធាតុ​ឲ្យ​ជា៨ចំណែក​ ​ព្រះ​ស្តូប​ទាំងឡាយ​ ​សូម​ផ្សាយ​ទៅ​ក្នុង​ទិស​ទាំងឡាយ​ចុះ​ ​ពួក​ជន​ច្រើន​ ​គង់​ជ្រះថ្លា​ចំពោះ​ព្រះសម្ពុទ្ធ​ដ៏​ ​មាន​ចក្ខុ​ ​មិនលែង​។​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 636814453672147645
ទៅកាន់ទំព័រ៖