ព្រះត្រៃបិដក ភាគ ១៦

 [​១៥៩​]​ ​ពួក​ក្សត្រ​ ​និង​ព្រាហ្មណ៍​ទាំងនោះ​ ​ទទួលពាក្យ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ចែក​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​ ​ឲ្យ​ជា៨ចំណែក​ស្មើគ្នា​ចុះ​។​ ​ទោណ​ព្រាហ្មណ៍​ ​ក៏​ទទួលពាក្យ​របស់​ពួក​គណៈ​ទូត​ទាំងនោះ​ ​ដោយ​ពាក្យ​ថា​ ​អើ​អ្នក​ដ៏​ចំរើន​ ​អើ​អ្នក​ដ៏​ចំរើន​ ​ហើយក៏​ចែក​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​ ​ឲ្យ​ជា៨ចំណែក​ស្មើភាគ​គ្នា​ ​ហើយ​និយាយ​ ​នឹង​ពួក​គណៈ​ទូត​ទាំងនោះ​ដូច្នេះ​ថា​ ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​សូម​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ឲ្យ​តុម្ព​(​១​)​ ​នេះ​ដល់​ខ្ញុំ​ចុះ​ ​ខ្ញុំ​នឹង​ធ្វើ​ព្រះ​ស្តូប​ផង​ ​ការ​បូជា​ផង​ ​ចំពោះ​តុម្ព​។​ ​ពួក​ក្សត្រ​ ​និង​ព្រាហ្មណ៍​ទាំងនោះ​ ​ក៏បាន​ឲ្យ​តុម្ព​ដល់​ទោណ​ព្រាហ្មណ៍​។​
 [​១៦០​]​ ​ឯ​ពួក​ក្សត្រ​មោរិ​យៈ​ ​អ្នក​ក្រុង​បិ​ប្ផ​លិ​វ័ន​ ​ទ្រង់​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ហើយ​ ​ក្នុង​ក្រុង​កុសិនារា​។​ ​ទើប​ពួក​ក្សត្រ​មោរិ​យៈ​ ​អ្នក​ក្រុង​បិ​ប្ផ​លិ​វ័ន​ ​ក៏​បញ្ជូន​រាជទូត​ទៅកាន់​សំណាក់​នៃ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​កុសិនារា​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ក្សត្រ​ ​យើង​ក៏​ជា​ក្សត្រ​ ​យើង​គួរ​បាន​ចំណែក​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​ដែរ​ ​យើង​នឹង​ធ្វើ​ព្រះ​ស្តូប​ផង​ ​ការ​បូជា​ផង​ ​ចំពោះ​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​។​ ​
​(​១​)​ ​ជា​ឈ្មោះ​រង្វាល់​ម្យ៉ាង​នៅ​ប្រទេស​ឥណ្ឌៀ​ក្នុង​កាលនោះ​។​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636814454192277394
ទៅកាន់ទំព័រ៖