ព្រះត្រៃបិដក ភាគ ១៦

ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​បា​វា​ ​ក៏បាន​ធ្វើ​ព្រះ​ស្តូប​ផង​ ​ការ​បូជា​ផង​ ​ចំពោះ​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​ ​ក្នុង​ក្រុង​បា​វា​។​ ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​កុសិនារា​ ​ក៏បាន​ធ្វើ​ព្រះ​ស្តូប​ផង​ ​ការ​បូជា​ផង​ ​ចំពោះ​ព្រះ​សរីរធាតុ​នៃ​ព្រះមានព្រះភាគ​ ​ក្នុង​ក្រុង​កុសិនារា​។​ ​ទោណ​ព្រាហ្មណ៍​ ​ក៏បាន​ធ្វើ​ព្រះ​ស្តូប​ផង​ ​ការ​បូជា​ផង​ ​ចំពោះ​ព្រះ​តុម្ព​។​ ​ពួក​ក្សត្រ​មោរិ​យៈ​ ​អ្នក​ក្រុង​បិ​ប្ផ​លិ​វ័ន​ ​ក៏បាន​ធ្វើ​ព្រះ​ស្តូប​ផង​ ​ការ​បូជា​ផង​ ​ចំពោះ​ព្រះអង្គារ​ ​ក្នុង​ក្រុង​បិ​ប្ផ​លិ​វ័ន​។​ ​រួម​ព្រះ​ស្តូប​តម្កល់​ព្រះ​សរីរធាតុ​ទាំងអស់​មាន៨​ ​ជា​គំរប់៩នឹង​ព្រះ​ស្តូប​ដែល​តម្កល់​ព្រះ​តុម្ព​ ​ជា​គំរប់១០នឹង​ព្រះ​ស្តូប​ដែល​តម្កល់​ព្រះអង្គារ​ ​ឯធា​តុ​និធាន​ ​(​ទី​បញ្ចុះ​ព្រះធាតុ​)​នេះ​ ​ធ្លាប់​មាន​មក​ហើយ​យ៉ាងនេះ​។​
​[​១៦២​]​ ​ព្រះ​សរីរធាតុ​របស់​ព្រះសម្ពុទ្ធ​ដ៏​មាន​ចក្ខុ​ ​មាន​ចំនួន៨ទោ​ណៈ​(​១​)​ ​ព្រះ​សរីរធាតុ៧ទោ​ណៈ​ ​ជន​ទាំងឡាយ​ធ្វើ​សក្ការបូជា​ក្នុង​ជម្ពូទ្វីប​ ​ព្រះ​សរីរធាតុ​របស់​ព្រះសម្ពុទ្ធ​ ​ជា​បុរស​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់១ទោ​ណៈ​ទៀត​ ​ពួក​នាគរាជ​ធ្វើ​សក្ការបូជា​ក្នុង​រាម​គ្រាម​។​ ​ព្រះ​ទាឋា​ ​(​ចង្កូម​)​១​ ​ពួក​ទេវតា​នាំ​យក​ទៅ​បូជា​ ​ព្រះ​ទាឋា១ទៀត​ ​ពួក​ជន​ធ្វើ​សក្ការបូជា​ក្នុង​គន្ធា​របុ​រី​

​(​១​)​ ​បួន​ក្តាប់​ ​ត្រូវជា១កុ​ឌ​វៈ​ ​៤កុ​ឌ​វៈ​ ​ត្រូវជា១បត្ថៈ​ ​(​នាឡិ​)​ ​៤បត្ថៈ​ ​ត្រូវជា១អា​ឡ្ហ​កៈ​ ​៤អា​ឡ្ហ​កៈ​ ​ត្រូវជា១ទោ​ណៈ​ ​គឺ​ទោ​ណៈ១​ ​ត្រូវជា១៦នាឡិ​តូច​។​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636814454887197142
ទៅកាន់ទំព័រ៖