ព្រះត្រៃបិដក ភាគ ១៦

ព្រះ​ទាឋា១ទៀត​ ​ពួក​ជន​ធ្វើ​សក្ការបូជា​ក្នុង​ដែន​របស់​ស្តេច​កា​លិង្គ​ ​ព្រះ​ទាឋា១ទៀត​ ​ពួក​នាគរាជ​នាំ​យក​ទៅ​ធ្វើ​សក្ការបូជា​។​ ​ហេតុតែ​តេជះ​នៃ​ព្រះ​សរីរធាតុ​របស់​ព្រះមានព្រះភាគ​នោះ​ឯង​ ​មហា​ប្រឹ​ឋ​ពីនេះ​ ​ក៏បាន​ប្រដាប់ដោយ​គ្រឿងបូជា​វិសេស​ ​ឯ​ព្រះ​សរីរធាតុ​ ​របស់​ព្រះសម្ពុទ្ធ​មាន​ចក្ខុ​នេះ​ ​គឺ​ពួក​សត្វ​ ​ដែល​ធ្លាប់ធ្វើ​នូវ​គ្រឿង​សក្ការៈ​ ​ដ៏​លើសលុប​ទាំងឡាយ​ ​បាន​ធ្វើសក្ការៈ​ ​ដោយ​ល្អ​ហើយ​យ៉ាងនេះ​។​ ​ស្តេច​ទេវតា​ ​ស្តេច​នាគ​ ​និង​ស្តេច​មនុស្ស​ ​បាន​បូជា​ហើយ​ ​ចំពោះ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ ​ទាំង​ពួក​មនុស្ស​អ្នក​ប្រសើរ​ ​ក៏បាន​ធ្វើ​បូជា​ព្រះអង្គ​ហើយ​ ​ដូច្នោះ​ដែរ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ផ្គង​អញ្ជលី​ឡើង​ ​ថ្វាយបង្គំ​ព្រះពុទ្ធ​ជា​ម្ចាស់​នោះ​ចុះ​ ​ព្រោះថា​ព្រះពុទ្ធ​ជា​ម្ចាស់​ទាំងឡាយ​ ​ជា​បុគ្គល​រកបាន​ក្រ​ ​ដោយ​រយ​នៃ​កប្ប​ទាំងឡាយ​។​ ​ព្រះទន្ត​ទាំង៤០គត់​ក្តី​ ​កេសា​ក្តី​ ​ព្រះ​លោមា​ក្តី​ទាំងអស់​ ​ពួក​ទេវតា​ដែល​នៅក្នុង​ចក្រ​វា​ឡ​តៗ​គ្នា​ ​នាំ​យក​ទៅ​មួយ​ៗ​ម្នាក់​។​

​ចប់​ ​មហា​បរិនិព្វាន​សូត្រ​ ​ទី៣​។​

ថយ | ទំព័រទី ៣៥០
ID: 636814455239887314
ទៅកាន់ទំព័រ៖