ព្រះត្រៃបិដក ភាគ ១៦
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះលោមា គឺរោម ក្នុងរណ្តៅមួយៗ តែមួយសរសៃៗ រាល់រណ្តៅ។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានចុងព្រះលោមា ង ឡើងលើ ជាទក្ខិណាវដ្ត វិលវង់ព័ទ្ធពេនទៅខាងស្តាំ មានពណ៌ខៀវស្រស់ ដូចជាពណ៌នៃផ្កាអញ្ជ័ន។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះកាយត្រង់ ដូចជាកាយព្រហ្ម។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះមំសៈ គឺសាច់៧អន្លើពេញលេញ (គឺត្រង់ខ្នង ព្រះហស្តទាំង២ ខ្នងព្រះបាទទាំង២ ព្រះអង្សកូដ គឺចង្កួយស្មាទាំង២ និងត្រង់ព្រះខន្ធប្បទេស គឺព្រះក សរីរប្រទេសទាំង៧អន្លើនេះ មានសាច់ពេញលេញល្អ ឥតមានឃើញសរសៃឡើយ)។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានចំណែកកន្លះព្រះកាយ(១) ខាងដើម ស្រដៀងគ្នានឹងចំណែកកន្លះកាយនៃរាជសីហ៍។
(១) អដ្ឋកថា ថា សត្វសីហៈ មានកាយពាក់កណ្តាលទៅលើពេញលេញ កាយខាងក្រោម មិនពេញទេ ចំណែកព្រះមហាបុរស ក៏មានព្រះកាយពាក់កណ្តាលខាងលើពេញលេញ ដូចកាយសីហៈដែរ។
ID: 636813840777612082
ទៅកាន់ទំព័រ៖