ព្រះត្រៃបិដក ភាគ ១៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ភទ្ទកប្ប​នេះ​ដែរ​ ​ព្រះ​កោនាគមនៈ​ ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​កើតឡើង​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ភទ្ទកប្ប​នេះ​ដែរ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​កើតឡើង​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​កើតឡើង​ក្នុង​លោក​ ​ក្នុង​ភទ្ទកប្ប​នេះ​ដែរ​។​
 [​២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ ​ជា​ខត្តិយ​ជាតិ​ ​ទ្រង់​កើត​ក្នុង​ខត្តិយ​ត្រកូល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​ខត្តិយ​ជាតិ​ ​ទ្រង់​កើត​ក្នុង​ខត្តិយ​ត្រកូល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វេស្សភូ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​ខត្តិយ​ជាតិ​ ​ទ្រង់​កើត​ក្នុង​ខត្តិយ​ត្រកូល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កកុសន្ធៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​ព្រាហ្មណ​ជាតិ​ ​ទ្រង់​កើត​ក្នុង​ព្រាហ្មណ​ត្រកូល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កោនាគមនៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​ព្រាហ្មណ​ជាតិ​ ​ទ្រង់​កើត
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636813830563087845
ទៅកាន់ទំព័រ៖