ព្រះត្រៃបិដក ភាគ ១៦
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះនេត្រខៀវស្រស់(១) (ក្នុងទីដែលគួរខៀវ)។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានដួងព្រះនេត្រ ស្រដៀងនឹងដួងភ្នែកនៃគោ (មានដួងព្រះនេត្រទាំង២ថ្លាយង់ ស្រដៀងនឹងដួងភ្នែកកូនគោសម្បុរក្រហម ដែលទើបនឹងសំរាលមួយរំពេច)។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះឧណ្ណាលោម គឺរោមដុះត្រង់ចន្លោះព្រះភមូ (ចិញ្ចើម) មានសម្បុរសក្បុស ទន់ល្វន់ដូចជាសំឡី។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះសីរ្សៈ ហាក់ដូចជាប្រដាប់ដោយក្បាំងស្រេចស្រាប់ (រុងរឿងដូចជាព្រះមហាក្សត្រិយ៍ ដែលទ្រង់នូវក្បាំងព្រះភក្ត្រ)។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ ដែលមានព្រះសីរ្សៈហាក់ដូចប្រដាប់ដោយក្បាំងស្រេចស្រាប់ ដោយហេតុណា ហេតុនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរសនោះ។
(១) អដ្ឋកថា ថា ត្រង់កន្លែងដែលគួរខៀវ ក៏ខៀវស្រស់ ដូចជាផ្កាត្រកៀត ឬផ្កាកណ្តៀង ត្រង់កន្លែងដែលគួរលឿង ក៏លឿងស្រស់ ដូចជាផ្កាកណ្ណិកា... ក្រហមស្រស់ ដូចជាផ្កាច្បារ.. សថ្លាត្រចះ ដូចជាផ្កាយព្រឹក... ខ្មៅស្រស់ ដូចជាផ្លែផ្គាំ។
ID: 636813842268107334
ទៅកាន់ទំព័រ៖