ព្រះត្រៃបិដក ភាគ ១៦

លំដាប់នោះ​ ​ព្រះបាទ​ពន្ធុ​មៈ​ ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​មេដោះ​ទាំងឡាយ​ ​បម្រើ​ព្រះ​វិបស្សី​កុមារ​។​ ​ពួក​ស្ត្រី​ខ្លះ​ ​ថ្វាយព្រះ​ក្សីរ​រស​ ​ស្ត្រី​ខ្លះ​ថ្វាយព្រះ​ស្នាន​ ​(​ផ្ងូត​ទឹក​)​ ​ស្ត្រី​ខ្លះ​ថ្នាក់ថ្នម​ ​ស្ត្រី​ខ្លះ​បីបមថ្នមព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​ព្រះ​វិបស្សី​កុមារ​ ​ប្រសូត​មក​ហើយ​ ​រាជបុរស​ទាំងឡាយ​ ​តែង​បាំង​នូវ​ស្វេ​ត្រ​ឆ័ត្រ​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​ដើម្បីកុំឲ្យ​ត្រជាក់​ ​ឬ​ក្តៅ​ ​ស្មៅ​ ​ឬ​ធូលី​ ​ឬ​ទឹកសន្សើម​ពាល់ត្រូវ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​កាលដែល​ព្រះ​វិបស្សី​កុមារ​ប្រសូត​មក​ហើយ​ ​រមែង​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​របស់​ជន​ច្រើន​គ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្កា​ឧប្បល​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​តែង​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​របស់​ជន​ច្រើន​គ្នា​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​កុមារ​ ​រមែង​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​របស់​ជន​ច្រើន​គ្នា​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​មាន​ដំណាល​ថា​ ​ព្រះ​វិបស្សី​កុមារ​នោះ​ ​គេ​តែង​ដណ្តើម​បីព​ ​ផ្លាស់​ប្តូរ​គ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​ព្រះ​វិបស្សី​កុមារ​ប្រសូត​មក​ហើយ​ ​មាន​សំឡេង​ស្រទន់​ ​មាន​សំឡេង​ក្បោះក្បាយ​ ​មាន​សំឡេង​ផ្អែមល្ហែម​ ​មាន​សំឡេង​គួរឲ្យ​អ្នកផង​ស្រឡាញ់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សកុណជាតិ​ ​ឈ្មោះ​ករវិក​ ​ដែល​នៅ​លើ​ភ្នំ​ហេមពាន្ត​ ​មាន​សំឡេង​ស្រទន់​ ​មាន​សំឡេង​ក្បោះក្បាយ​ ​មាន​សំឡេង​ផ្អែមល្ហែម​ ​មាន​សំឡេង
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636813842938485677
ទៅកាន់ទំព័រ៖