ព្រះត្រៃបិដក ភាគ ១៦

គួរឲ្យ​អ្នកផង​ស្រឡាញ់​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​កុមារ​ ​ក៏​មាន​សំឡេង​ស្រទន់​ ​មាន​សំឡេង​ក្បោះក្បាយ​ ​មាន​សំឡេង​ផ្អែមល្ហែម​ ​មាន​សំឡេង​គួរឲ្យ​អ្នកផង​ស្រឡាញ់​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​ព្រះ​វិបស្សី​កុមារ​ប្រសូត​មក​ហើយ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​កើតអំពី​កម្មវិបាក​ ​កើតមាន​ប្រាកដ​ ​អាច​មើលឃើញ​នូវ​ទី​ឆ្ងាយ​ចំនួន​មួយ​យោជន៍​ដោយ​ជុំវិញ​បាន​ ​ទាំង​វេលា​ថ្ងៃ​ ​ទាំង​វេលា​យប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​កុមារ​ ​ដែល​ប្រសូត​មក​ហើយ​ ​តែង​សំឡឹង​មើល​មិន​ប៉ប្រិច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវតា​ទាំងឡាយ​ ​ដែល​ឋិតនៅ​ក្នុង​ឋាន​ត្រៃត្រឹង្ស​ ​តែង​សំឡឹង​មើល​មិន​ប៉ប្រិច​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​កុមារ​ ​ក៏​តែង​សំឡឹង​មើល​មិន​ប៉ប្រិច​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​ព្រះ​វិបស្សី​កុមារ​ប្រសូត​មក​ហើយ​ ​ព្រះនាម​ថា​វិបស្សី​ ​ក៏​កើតឡើង​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះបាទ​ពន្ធុ​មៈ​ ​គង់​ក្នុង​ទី​ជំរះក្តី​ ​ទ្រង់​ញុំាង​ព្រះ​វិបស្សី​កុមារ​ឲ្យគង់​លើ​ព្រះ​ឧរុ​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636813843188069953
ទៅកាន់ទំព័រ៖