ព្រះត្រៃបិដក ភាគ ១៦

ពិភាក្សា​ក្តី​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ដំណាល​ថា​ ​ក្នុង​កាលនោះ​ ​ព្រះ​វិបស្សី​កុមារ​ ​គង់នៅ​នា​ព្រះ​ឧរុ​ព្រះបិតា​ ​ពិចារណា​ទៅ​ ​ក៏​ដឹង​ច្បាស់​នូវ​សេចក្តី​ទាំងឡាយ​ដោយ​ញាណ​។​ ​ព្រះ​វិបស្សី​កុមារ​ ​ពិចារណា​ទៅ​ហើយ​ ​ក៏​ដឹង​ច្បាស់​នូវ​ក្តី​ដោយ​ញាណ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះនាម​ថា​ ​វិបស្សី​ ​ក៏​កើតឡើង​ដល់​ព្រះ​វិបស្សី​កុមារ​ ​ដោយ​សុះសាយ​ទួទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះបាទ​ពន្ធុ​មៈ​ ​ឲ្យ​ជាង​សង់​ប្រាសាទ៣ខ្នង​ ​សម្រាប់​ព្រះ​វិបស្សី​កុមារ​ ​(​គង់​)​ ​គឺ​ប្រាសាទ១​ ​សម្រាប់​គង់​ក្នុង​វស្សានរដូវ​ ​ប្រាសាទ១​ ​សម្រាប់​គង់​ក្នុង​ហេមន្តរដូវ​ ​ប្រាសាទ១​ ​សម្រាប់​គង់​ក្នុង​គិម្ហរដូវ​ ​មាន​កាមគុណ៥​ ​ផ្គត់ផ្គង់​បម្រុងទុក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ដំណាល​ថា​ ​ក្នុង​កាលនោះ​ ​ព្រះ​វិបស្សី​កុមារ​ ​មាន​សុទ្ធតែ​ពួក​ ​(​ស្ត្រី​)​ ​ឥតមាន​បុរស​ ​បម្រើ​ដោយ​តន្ត្រី​ទាំងឡាយ​ ​នៅ​លើ​ប្រាសាទ​ក្នុង​វស្សានរដូវ​អស់៤ខែ​ ​មិនដែល​ចុះ​មក​ខាងក្រោម​ប្រាសាទ​ឡើយ​។​

​ចប់​ ​ភាណវារៈ​ ​ទី១​។​

ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636813843468786009
ទៅកាន់ទំព័រ៖