ព្រះត្រៃបិដក ភាគ ១៦

 [​៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​កុមារ​ ​លុះ​កន្លង​កាល​ច្រើន​រយ​ ​ច្រើន​ពាន់​ឆ្នាំទៅ​ ​ក៏​ត្រាស់​ហៅ​នាយ​សារថី​មក​ថា​ ​ហៃ​នាយ​សារថី​ជា​សំឡាញ់​ស្មើ​ចិត្ត​អើយ​ ​ចូរ​ឯង​រៀប​ទឹម​នូវ​យាន​ទាំងឡាយ​ ​ដែ​លល្អៗ​ ​យើង​នឹង​ទៅកាន់​ទី​ឱទ្យាន​មើល​ទី​ភូមិ​ដ៏​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯនាយ​សារថី​ ​ក៏​ទទួល​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះ​វិបស្សី​កុមារ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយក៏​ទឹម​នូវ​យាន​ទាំងឡាយ​ដែ​លល្អៗ​ ​រួចហើយ​ ​ក្រាបបង្គំទូល​ព្រះ​វិបស្សី​កុមារ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​យាន​ទាំង​ឡាយ​ល្អ​ៗ​ ​ខ្ញុំ​ព្រះអង្គ​ទឹម​រួចហើយ​ ​ឥឡូវនេះ​ ​សូម​ព្រះអង្គ​កំណត់​នូវ​កាល​ដ៏​គួរ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​កុមារ​ ​ឡើង​គង់​យាន​ដ៏​ល្អ​ ​ចេញទៅ​កាន់​ឱទ្យាន​ ​ដោយ​យាន​ទាំងឡាយ​ដែ​លល្អៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​កុមារ​ ​កាលដែល​ស្តេច​ទៅកាន់​ឱទ្យាន​ ​បាន​ទត​ទៅ​ឃើញ​បុរស​ចាស់​ ​មាន​ឆ្អឹងជំនីរ​ដូចជា​បង្កង់​ ​មាន​ខ្នងកោង​ ​មាន​ឈើច្រត់​ជា​គ្រឿង​ទប់ទល់​ ​កំពុង​ញាប់ញ័រ​ ​ក្រហល់ក្រហាយ​ ​មាន​វ័យ​កន្លង​ហើយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ត្រាស់​ហៅ​នាយ​សារថី​មក​ថា​ ​ហៃ​នាយ​សារថី​ជា​សំឡាញ់​ស្មើ​ចិត្ត​អើយ​ ​ចុះ​បុរស​នេះ​ ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636813843810435550
ទៅកាន់ទំព័រ៖