ព្រះត្រៃបិដក ភាគ ១៦

ធ្វើ​ដូចម្តេច​ ​បាន​ជា​សក់​គាត់​ ​មិន​ដូចជា​សក់​អ្នកឯទៀត​ ​ទាំង​កាយ​គាត់​ ​ក៏​មិន​ដូច​កាយ​អ្នកឯទៀត​ដែរ​។​ ​នាយ​សារថី​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​នោះ​ឯង​ហៅថា​ ​បុរស​ចាស់​។​ ​ហៃ​នាយ​សារថី​ជា​សំឡាញ់​ស្មើ​ចិត្ត​អើយ​ ​ចុះ​ដូចម្តេច​ ​បុរស​នុ៎ះ​ ​បាន​ជា​ឈ្មោះថា​ ​បុរស​ចាស់​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ឯ​បុរស​នេះ​ ​បាន​ជា​ឈ្មោះថា​ ​បុរស​ចាស់​ ​តពីនេះទៅ​នុ៎ះ​ ​គាត់​នឹង​មិន​រស់នៅ​យូរប៉ុន្មាន​ទេ​។​ ​ហៃ​នាយ​សារថី​ជា​សំឡាញ់​ស្មើ​ចិត្ត​អើយ​ ​ទុកជា​អាត្មាអញ​ ​ត្រូវ​មាន​សេចក្តី​ចាស់​ជា​ធម្មតា​ ​មិន​កន្លង​សេចក្តី​ចាស់​ទៅ​បានទេ​ ​ឬដូច​ម្តេច​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​មនុស្ស​ទាំងអស់គ្នា​ ​ទោះ​ព្រះអង្គ​ក្តី​ ​យើងខ្ញុំ​ទាំងឡាយ​ក្តី​ ​សុទ្ធតែ​មាន​សេចក្តី​ចាស់​ជា​ធម្មតា​ ​មិន​កន្លង​សេចក្តី​ចាស់​ទៅ​បានទេ​។​ ​ហៃ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​អើយ​ ​បើ​ដូច្នោះ​ ​ការ​ទៅ​ឱទ្យាន​ក្នុងថ្ងៃនេះ​ ​ល្មម​ប៉ុណ្ណឹង​ហើយ​ ​ឯង​ចូរ​ត្រឡប់​អំពី​ទីនេះ​ ​ទៅកាន់​ខាងក្នុង​បុរី​វិញ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាយ​សារថី​ ​ក៏​ទទួល​ស្តាប់​ព្រះបន្ទូល​ព្រះ​វិបស្សី​កុមារ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយក៏​ចេញ​អំពី​ទីនោះ​ ​ត្រឡប់ទៅ​ខាងក្នុង​បុរី​វិញ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ដំណាល​ថា​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636813844275412145
ទៅកាន់ទំព័រ៖