ព្រះត្រៃបិដក ភាគ ១៦

ក្នុង​កាលនោះ​ ​ព្រះ​វិបស្សី​កុមារ​ ​លុះ​ទៅដល់​ខាងក្នុង​បុរី​ហើយ​ ​ក៏​មាន​សេចក្តី​ព្រួយ​ ​តូច​ព្រះទ័យ​ ​សញ្ជប់សញ្ជឹង​ ​ដោយ​ព្រះតម្រិះ​ថា​ ​ថ្វឺយ​ ​អើហ្ន៎​ ​សេចក្តី​ចាស់​ ​តែង​មាន​ប្រាកដ​ ​ដល់​សត្វលោក​ដែល​កើត​ហើយ​។​
 ​[​៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះបាទ​ពន្ធុ​មៈ​ ​ត្រាស់​បង្គាប់​ឲ្យ​រាជបុរស​ហៅ​នាយ​សារថី​មក​ ​ហើយ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា​ ​នែ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​អើយ​ ​កុមារ​មាន​សេចក្តី​ត្រេកអរ​ក្នុង​ឱទ្យាន​ដែរ​ឬ​ ​នែ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​អើយ​ ​កុមារ​មានចិត្ត​រីករាយ​ក្នុង​ឱទ្យាន​ដែរ​ឬ​។​ ​នាយ​សារថី​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​ ​មិន​មាន​សេចក្តី​ត្រេកអរ​ក្នុង​ឱទ្យាន​ទេ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​មិន​មាន​ព្រះទ័យ​រីករាយ​ក្នុង​ឱទ្យាន​ទេ​។​ ​នែ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​ ​កាលដែល​កុមារ​ចេញទៅ​កាន់​ឱទ្យាន​ ​បានឃើញ​អ្វីខ្លះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​កាលដែល​ព្រះរាជ​កុមារ​ ​ស្តេច​ទៅកាន់​ឱទ្យាន​ ​បាន​ទត​ឃើញ​បុរស​ចាស់​ ​មាន​ឆ្អឹងជំនីរ​ដូចជា​បង្កង់​ ​មាន​ខ្នងកោង​ ​មាន​ឈើច្រត់​ ​ជា​គ្រឿង​ទប់ទល់​ ​កំពុង​ញាប់ញ័រ​ ​ក្រហល់ក្រហាយ​ ​មាន​វ័យ​កន្លង​ហើយ​ ​លុះ​ទត​ឃើញ​ហើយ​ ​ក៏​មាន​ព្រះបន្ទូល​ដូច្នេះ​ ​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​ហៃ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​ ​ចុះ​បុរស​នុ៎ះ​ ​ដូចម្តេច​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636813844559418389
ទៅកាន់ទំព័រ៖