ព្រះត្រៃបិដក ភាគ ១៦

បពិត្រ​ព្រះ​សម្មតិទេព​ ​ឯ​ព្រះ​កុមារ​នោះ​ ​លុះ​ទៅដល់​ខាងក្នុង​បុរី​ហើយ​ ​ក៏​មាន​សេចក្តី​ទុក្ខ​ ​តូច​ព្រះទ័យ​ ​សញ្ជប់សញ្ជឹង​ថា​ ​ថ្វឺយ​ ​អើហ្ន៎​ ​សេចក្តី​ចាស់​ ​តែង​មាន​ប្រាកដ​ ​ដល់​សត្វលោក​ដែល​កើត​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះបាទ​ពន្ធុ​មៈ​ ​ទ្រង់​មាន​ព្រះតម្រិះ​ដូច្នេះ​ថា​ ​កុំ​ឲ្យ​វិបស្សី​កុមារ​ខាន​សោយរាជ្យ​ឡើយ​ ​កុំ​ឲ្យ​វិបស្សី​កុមារ​ចេញ​ចាក​គេហដ្ឋាន​ទៅ​បួស​ឡើយ​ ​កុំ​ឲ្យ​ពាក្យ​នៃ​ពួក​ព្រាហ្មណ៍​ ​ជា​ហោរា​ទៀង​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះបាទ​ពន្ធុ​មៈ​ ​ទ្រង់​ផ្គត់ផ្គង់​ ​បម្រុង​កាមគុណ៥​ ​ឲ្យ​ច្រើនឡើង​ទៀត​ ​ធ្វើ​យ៉ាងណា​ ​ឲ្យតែ​ព្រះ​វិបស្សី​កុមារ​បាន​សោយរាជ្យ​សម្បត្តិ​ ​ធ្វើ​យ៉ាងណា​ ​ឲ្យតែ​ព្រះ​វិបស្សី​កុមារ​ខាន​ចេញ​ចាក​គេហដ្ឋាន​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​ធ្វើ​យ៉ាងណា​ ​ឲ្យតែ​ពាក្យ​នៃ​ពួក​ព្រាហ្មណ៍​ ​ជា​ហោរា​ខុស​ទៅវិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ក្នុង​កាលនោះ​ ​ព្រះ​វិបស្សី​កុមារ​ ​ឆ្អែត​ស្កប់ស្កល់​ ​មាន​គ្រប់ព្រម​ដោយ​កាមគុណ​ទាំង៥​។​
 [​៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់​តមក​ ​ព្រះ​វិបស្សី​កុមារ​ ​(​លុះ​កន្លង​កាល​)​ ​ច្រើន​ឆ្នាំទៅ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​ព្រះ​វិបស្សី​កុមារ​ ​ស្តេច​ទៅកាន់​ឱទ្យាន​ ​បាន​ទត​ឃើញ​បុរស​មាន​អាពាធ​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636813845111239952
ទៅកាន់ទំព័រ៖