ព្រះត្រៃបិដក ភាគ ១៦

ក្នុង​ព្រាហ្មណ​ត្រកូល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​ព្រាហ្មណ​ជាតិ​ ​ទ្រង់​កើត​ក្នុង​ព្រាហ្មណ​ត្រកូល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​ខត្តិយ​ជាតិ​ ​កើត​ក្នុង​ខត្តិយ​ត្រកូល​។​
 [​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​កោ​ណ្ឌញ្ញ​គោត្រ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​កោ​ណ្ឌញ្ញ​គោត្រ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វេស្សភូ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​កោ​ណ្ឌញ្ញ​គោត្រ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កកុសន្ធៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​កស្សប​គោត្រ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កោនាគមនៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​កស្សប​គោត្រ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​កស្សប​គោត្រ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​គោតម​គោត្រ​។​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636813830801551484
ទៅកាន់ទំព័រ៖