ព្រះត្រៃបិដក ភាគ ១៦
ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ដេកត្រាំក្នុងទឹកមូត្រ និងលាមករបស់ខ្លួន មានជនទាំងឡាយដទៃលើកឲ្យក្រោកឡើង មានជនទាំងឡាយដទៃផ្តេកឲ្យដេក លុះទតឃើញហើយ ត្រាស់សួរនាយសារថីថា ហៃនាយសារថី សំឡាញ់ស្មើចិត្ត ចុះបុរសនេះ ធ្វើដូចម្តេច បានជាភ្នែករបស់គាត់ មិនដូចភ្នែកពួកជនដទៃ ទាំងក្បាលរបស់គាត់ ក៏មិនដូចក្បាលនៃពួកជនដទៃ។ នាយសារថីក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនុ៎ះ ឈ្មោះថា បុរសឈឺ។ ហៃនាយសារថី សំឡាញ់ស្មើចិត្ត ចុះបុរសនុ៎ះ ព្រោះហេតុដូចម្តេច បានជាឈ្មោះថា បុរសឈឺ។ បពិត្រព្រះសម្មតិទេព បុរសនុ៎ះ ធ្វើដូចម្តេច នឹងឲ្យរួចចាកជម្ងឺនោះបាន (ព្រោះហេតុនោះ) បានជាឈ្មោះថា បុរសឈឺ។ ហៃនាយសារថី សំឡាញ់ស្មើចិត្ត ចុះចំណែកអាត្មាអញ មានជម្ងឺជាធម្មតា មិនកន្លងសេចក្តីឈឺចាប់ទៅបានទេ ឬដូចម្តេច។ បពិត្រព្រះសម្មតិទេព មនុស្សទាំងឡាយគ្រប់គ្នា ទោះព្រះអង្គក្តី ទោះយើងខ្ញុំទាំងឡាយក្តី សុទ្ធតែជាអ្នកមានជម្ងឺជាធម្មតា មិនកន្លងសេចក្តីឈឺចាប់ទៅបានឡើយ។ នែនាយសារថី សំឡាញ់ស្មើចិត្ត បើដូច្នោះ
ID: 636813845337412888
ទៅកាន់ទំព័រ៖