ព្រះត្រៃបិដក ភាគ ១៦

ការ​ទៅ​ឱទ្យាន​ក្នុងថ្ងៃនេះ​ ​ល្មម​ប៉ុណ្ណឹង​ហើយ​ ​ឯង​ចូរ​ប្រញាប់​ចេញ​អំពី​ទីនេះ​ ​ត្រឡប់ទៅ​កាន់​ខាងក្នុង​បុរី​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាយ​សារថី​ ​ទទួល​ស្តាប់​ព្រះបន្ទូល​ព្រះ​វិបស្សី​កុមារ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយក៏​ចេញ​អំពី​ឱទ្យាន​នោះ​ ​ត្រឡប់​មក​ខាងក្នុង​បុរី​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ដំណាល​ថា​ ​ក្នុង​កាលនោះ​ ​ព្រះ​វិបស្សី​កុមារ​ ​លុះ​ទៅដល់​ខាងក្នុង​បុរី​ហើយ​ ​ក៏​មាន​សេចក្តី​ទុក្ខ​ ​តូច​ព្រះទ័យ​ ​សញ្ជប់សញ្ជឹង​ថា​ ​ថ្វឺយ​ ​អើហ្ន៎​ ​ជរា​ ​តែង​មាន​ប្រាកដ​ ​ព្យាធិ​ ​តែង​មាន​ប្រាកដ​ ​ដល់​សត្វលោក​ដែល​កើត​ហើយ​។​
 [​៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះបាទ​ពន្ធុ​មៈ​ ​ទ្រង់​មាន​ព្រះបន្ទូល​ឲ្យ​ហៅ​នាយ​សារថី​មក​ ​ហើយ​ត្រាស់​សួរ​ដូច្នេះ​ថា​ ​នែ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​ ​កុមារ​មាន​សេចក្តី​ត្រេកអរ​ក្នុង​ឱទ្យាន​ដែរ​ឬ​ ​នែ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​ ​កុមារ​មានចិត្ត​រីករាយ​ក្នុង​ឱទ្យាន​ដែរ​ឬ​។​ ​នាយ​សារថី​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​ ​មិនបាន​ត្រេកអរ​ក្នុង​ឱទ្យាន​ទេ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​មិន​មាន​ព្រះទ័យ​រីករាយ​ ​ក្នុង​ឱទ្យាន​ទេ​។​ ​នែ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​ ​ចុះ​កាលដែល​កុមារ​ទៅកាន់​ឱទ្យាន​ ​បានឃើញ​អ្វីខ្លះ​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​កាលដែល​ព្រះរាជ​កុមារ​ ​ស្តេច​ទៅកាន់
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636813845606528281
ទៅកាន់ទំព័រ៖