ព្រះត្រៃបិដក ភាគ ១៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ដំណាល​ថា​ ​ក្នុង​កាលនោះ​ ​ព្រះ​វិបស្សី​កុមារ​ ​ទ្រង់​ឆ្អែត​ស្កប់ស្កល់​ ​ប្រកប​ព្រមដោយ​កាមគុណ​ទាំង៥​។​បេ​។​
 [​៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​ព្រះ​វិបស្សី​កុមារ​ ​ចេញទៅ​កាន់​ឱទ្យាន​ ​បាន​ទត​ឃើញ​ពពួក​មហាជន​ ​កំពុង​ប្រជុំ​គ្នា​ធ្វើ​គ្រឿង​សែង​ ​ដោយ​សំពត់​មាន​ពណ៌​ក្រ​ហម​ផ្សេង​ៗ​ទាំងឡាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ត្រាស់​សួរ​នាយ​សារថី​ថា​ ​ហៃ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​ ​ចុះ​ពពួក​មហាជន​នោះ​ ​ប្រជុំ​គ្នា​ធ្វើ​គ្រឿង​សែង​ ​ដោយ​សំពត់​មាន​ពណ៌​ក្រ​ហម​ផ្សេង​ៗ​ទាំងឡាយ​ ​ដើម្បីអ្វី​។​ ​នាយ​សារថី​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុរស​នុ៎ះ​ ​ឈ្មោះថា​ ​ធ្វើ​មរណកាល​ហើយ​។​ ​ហៃ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​ ​បើ​ដូច្នោះ​ ​ឯង​ចូរ​បររថ​ ​ទៅត្រង់​ទី​ដែល​បុរស​ធ្វើ​មរណកាល​នោះ​ ​(​ឋិតនៅ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាយ​សារថី​ ​ទទួល​ស្តាប់​ព្រះបន្ទូល​ព្រះ​វិបស្សី​កុមារ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយក៏​បររថ​សំដៅ​ទៅត្រង់​ទី​ដែល​បុរស​ធ្វើ​មរណកាល​នោះ​ ​(​ឋិតនៅ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​កុមារ​ ​បាន​ទត​ទៅ​ឃើញ
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636813846461547185
ទៅកាន់ទំព័រ៖