ព្រះត្រៃបិដក ភាគ ១៦

បុរស​ ​ដែល​ធ្វើ​មរណកាល​ទៅកាន់បរលោក​ហើយ​ ​លុះ​ទត​ឃើញ​ហើយ​ ​ក៏​ត្រាស់​សួរ​នាយ​សារថី​ថា​ ​ហៃ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​ ​ចុះ​បុរស​នុ៎ះ​ ​ដូចម្តេច​ ​បាន​ជា​ហៅថា​ ​ធ្វើ​មរណកាល​។​ ​នាយ​សារថី​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុរស​នុ៎ះឯង​ ​បាន​ជា​ឈ្មោះថា​ ​ធ្វើ​មរណកាល​ ​(​ព្រោះថា​)​ ​ក្នុង​កាល​ឥឡូវនេះ​ ​មាតា​ក្តី​ ​បិតា​ក្តី​ ​ញាតិសាលោហិត​ទាំងឡាយ​ដទៃ​ក្តី​ ​លែង​ឃើញ​បុរស​នោះ​ហើយ​ ​ទាំង​បុរស​នោះ​សោត​ ​ក៏​លែង​ឃើញ​មាតាបិតា​ ​និង​ញាតិសាលោហិត​ទាំងឡាយ​ដទៃ​ដែរ​។​ ​ហៃ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​ចុះ​ចំណែក​អាត្មាអញ​ ​មាន​សេចក្តី​ស្លាប់​ជា​ធម្មតា​ ​មិន​កន្លង​សេចក្តី​ស្លាប់​ទៅ​បាន​ ​ទោះ​ព្រះបរមបពិត្រ​ ​(​ជា​ព្រះវរបិតា​)​ក្តី​ ​ព្រះនាង​ទេវី​ ​(​ជា​ព្រះ​វរមាតា​)​ក្តី​ ​ព្រះ​ញាតិសាលោហិត​ទាំងឡាយ​ដទៃ​ក្តី​ ​លែង​បានឃើញ​នូវ​អាត្មាអញ​ ​ទាំង​អាត្មាអញ​ ​ក៏​លែង​បានឃើញ​នូវ​ព្រះបរមបពិត្រ​ ​ព្រះនាង​ទេវី​ ​និង​ព្រះ​ញាតិសាលោហិត​ទាំងឡាយ​ដទៃ​ដែរ​ ​ឬដូច​ម្តេច​។​ ​នាយ​សារថី​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​មនុស្ស​ទាំងឡាយ​គ្រប់គ្នា​ ​ទោះ​ព្រះអង្គ​ក្តី​ ​យើងខ្ញុំ​ទាំងឡាយ​ក្តី​ ​សុទ្ធតែ​មាន​សេចក្តី​ស្លាប់​ជា​ធម្មតា​ ​មិន​កន្លង​សេចក្តី​ស្លាប់​ទៅ​បាន​ឡើយ​ ​ទាំង​ព្រះបរមបពិត្រ​ក្តី​ ​ព្រះនាង​ទេវី​ក្តី​ ​ព្រះ​ញាតិសាលោហិត​ទាំងឡាយ​ដទៃ​ក្តី​ ​ក៏​លែង​បានឃើញ​ព្រះអង្គ​ ​ទាំង​ព្រះអង្គ​សោត​ ​ក៏​លែង​បាន
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636813846700340843
ទៅកាន់ទំព័រ៖