ព្រះត្រៃបិដក ភាគ ១៦

ឃើញ​ព្រះបរមបពិត្រ​ ​ព្រះនាង​ទេវី​ ​និង​ព្រះ​ញាតិសាលោហិត​ទាំងឡាយ​ដទៃ​ដែរ​។​ ​ហៃ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​បើ​ដូច្នោះ​ ​ការ​ទៅ​ឱទ្យាន​ក្នុងថ្ងៃនេះ​ ​ល្មម​ប៉ុណ្ណឹង​ហើយ​ ​ឯង​ចូរ​ចេញ​អំពី​ទីនេះ​ ​ត្រឡប់ទៅ​កាន់​ខាងក្នុង​បុរី​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាយ​សារថី​ ​ទទួល​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះ​វិបស្សី​កុមារ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយក៏​ចេញ​អំពី​ទីនោះ​ ​ត្រឡប់​មក​ខាងក្នុង​បុរី​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ដំណាល​ថា​ ​ក្នុង​កាលនោះ​ ​ព្រះ​វិបស្សី​កុមារ​ ​លុះ​ស្តេច​ទៅដល់​ខាងក្នុង​បុរី​ហើយ​ ​ក៏​មាន​សេចក្តី​ទុក្ខ​ ​តូច​ព្រះទ័យ​ ​សញ្ជប់សញ្ជឹង​ថា​ ​ថ្វឺយ​ ​អើហ្ន៎​ ​ជរា​ ​តែង​មាន​ប្រាកដ​ ​ព្យាធិ​ ​តែង​មាន​ប្រាកដ​ ​មរណៈ​ ​តែង​មាន​ប្រាកដ​ ​ដល់​សត្វលោក​ដែល​កើត​ហើយ​។​
 [​៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះបាទ​ពន្ធុ​មៈ​ ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​រាជបុរស​ហៅ​នាយ​សារថី​មក​ ​ហើយ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ដូច្នេះ​ថា​ ​នែ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​កុមារ​មាន​សេចក្តី​ត្រេកអរ​ចំពោះ​ឱទ្យាន​ដែរ​ឬ​ ​នែ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​កុមារ​មានចិត្ត​រីករាយ​ក្នុង​ឱទ្យាន​ដែរ​ឬ​។​ ​នាយ​សារថី​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​ ​មិនបាន​ត្រេកអរ​ចំពោះ​ឱទ្យាន​ទេ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​មិន​មាន​ព្រះទ័យ​រីករាយ​ ​ក្នុង​ឱទ្យាន​ទេ​។​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636813846977036669
ទៅកាន់ទំព័រ៖