ព្រះត្រៃបិដក ភាគ ១៦

នែ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​ចុះ​កាលដែល​កុមារ​ចេញទៅ​កាន់​ឱទ្យាន​ ​បានឃើញ​អ្វីខ្លះ​។​ ​នាយ​សារថី​ ​ក្រាបបង្គំទូល​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​កាលដែល​ព្រះរាជ​កុមារ​ ​ស្តេច​ទៅកាន់​ឱទ្យាន​ ​បាន​ទត​ពពួក​មហាជន​ ​កំពុង​ប្រជុំ​គ្នា​ធ្វើ​គ្រឿង​សែង​ ​ដោយ​សំពត់​ទាំងឡាយ​ ​មាន​ពណ៌​ក្រ​ហម​ផ្សេង​ៗ​ ​លុះ​ទត​ឃើញ​ហើយ​ ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ ​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​ហៃ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​ពពួក​មហាជន​នោះ​ ​ប្រជុំ​គ្នា​ធ្វើ​គ្រឿង​សែង​ ​ដោយ​សំពត់​ទាំងឡាយ​ ​មាន​ពណ៌​ក្រ​ហម​ផ្សេង​ៗ​ ​ដើម្បីអ្វី​ ​ខ្ញុំ​ព្រះអង្គ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ឯ​បុរស​នុ៎ះឯង​ ​ឈ្មោះថា​ ​ធ្វើ​មរណកាល​ហើយ​ ​ទើប​ព្រះរាជ​កុមារ​បង្គាប់​ខ្ញុំ​ព្រះអង្គ​ថា​ ​ហៃ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​បើ​ដូច្នោះ​ ​បុរស​នោះ​ធ្វើ​មរណកាល​ក្នុង​ទីណា​ ​ចូរ​បររថ​ទៅ​ក្នុង​ទីនោះ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ខ្ញុំ​ព្រះអង្គ​ក៏​ទទួល​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះ​វិបស្សី​កុមារ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះករុណា​វិសេស​ ​ហើយក៏​បររថ​សំដៅ​ទៅ​ទី​ដែល​បុរស​ធ្វើ​មរណកាល​នោះ​ ​(​ឋិតនៅ​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​ក៏បាន​ទត​ឃើញ​បុរស​ដែល​ធ្វើ​មរណកាល​ទៅកាន់​លោកខាងមុខ​ ​លុះ​ទត​ឃើញ​ហើយ​ ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ ​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​ហៃ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​ចុះ​បុរស​នុ៎ះ​ ​ហេតុ​ដូចម្តេច​ ​បាន​ជា​ឈ្មោះថា​ ​ធ្វើ​មរណកាល​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636813847250602316
ទៅកាន់ទំព័រ៖