ព្រះត្រៃបិដក ភាគ ១៦

 [​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ព្រះជន្មាយុ៨ហ្មឺន​ឆ្នាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ព្រះជន្មាយុ៧ហ្មឺន​ឆ្នាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វេស្សភូ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ព្រះជន្មាយុ៦ហ្មឺន​ឆ្នាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កកុសន្ធៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ព្រះជន្មាយុ៤ហ្មឺន​ឆ្នាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កោនាគមនៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ព្រះជន្មាយុ៣ហ្មឺន​ឆ្នាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ព្រះជន្មាយុ២ហ្មឺន​ឆ្នាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ជន្មាយុ​របស់​តថាគត​ ​មាន​ប្រមាណ​តិច​ ​ឆាប់រហ័ស​ ​បុគ្គល​ ​(​ក្នុង​សម័យនេះ​)​ ​ដែល​រស់នៅ​ ​យ៉ាង​យូរ​បាន​ត្រឹម១០០ឆ្នាំ​ ​និង​តិច​ជាង១០០ឆ្នាំ​ ​ឬ​ច្រើនជាង១០០ឆ្នាំ​ ​ក៏​មាន​ ​(​ដោយ​តិច​)​។​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636813831073557042
ទៅកាន់ទំព័រ៖