ព្រះត្រៃបិដក ភាគ ១៦

ស្លៀកដណ្តប់​សំពត់​កាសាវពស្ត្រ​ ​លុះ​ឃើញ​ហើយ​ ​ទ្រង់​សួរ​នាយ​សារថី​ថា​ ​ហៃ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​ចុះ​បុរស​នុ៎ះ​ ​ធ្វើ​ដូចម្តេច​ ​បាន​ជា​ក្បាល​របស់​គាត់​ ​មិន​ដូចជា​ក្បាល​ពួក​ជន​ដទៃ​ ​ទាំង​សំពត់​របស់​គាត់​ ​ក៏​មិន​ដូចជា​សំពត់​ពួក​ជន​ដទៃ​ដូច្នេះ​។​ ​នាយ​សារថី​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុរស​នុ៎ះឯង​ ​ឈ្មោះថា​ ​អ្នកបួស​។​ ​ហៃ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​ចុះ​បុរស​នោះ​ ​ហេតុ​ដូចម្តេច​ ​បាន​ជា​ឈ្មោះថា​អ្នកបួស​។​ ​នាយ​សារថី​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុរស​នោះ​ ​បាន​ជា​ឈ្មោះថា​អ្នកបួស​ ​ព្រោះ​ប្រព្រឹត្ត​ធម៌​ដោយ​ប្រពៃ​ ​ព្រោះ​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ស្មើ​ ​ដោយ​ប្រពៃ​ ​ព្រោះ​ប្រព្រឹត្ត​កុសល​ដោយ​ប្រពៃ​ ​ព្រោះ​ធ្វើអំពើ​បុណ្យ​ដោយ​ប្រពៃ​ ​ព្រោះ​មិនបាន​បៀតបៀន​ដោយ​ប្រពៃ​ ​ព្រោះ​អនុគ្រោះ​ ​ដល់​សត្វ​ដោយ​ប្រពៃ​។​ ​ហៃ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​បុរស​នោះ​ ​ឈ្មោះថា​អ្នកបួស​ ​ព្រោះ​ប្រព្រឹត្ត​ធម៌​ដោយ​ប្រពៃ​ ​ព្រោះ​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ស្មើ​ ​ដោយ​ប្រពៃ​ ​ព្រោះ​ប្រព្រឹត្ត​កុសល​ដោយ​ប្រពៃ​ ​ព្រោះ​ធ្វើអំពើ​បុណ្យ​ដោយ​ប្រពៃ​ ​ព្រោះ​មិនបាន​បៀតបៀន​ដោយ​ប្រពៃ​ ​ព្រោះ​អនុគ្រោះ​ ​ដល់​សត្វ​ដោយ​ប្រពៃ​ ​ជា​ការ​ស្រួល​ពិត​ ​ហៃ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​បររថ​ទៅត្រង់​ទី​ដែល​អ្នកបួស​នោះ​ឋិតនៅ​ចុះ​។​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636813848330164064
ទៅកាន់ទំព័រ៖