ព្រះត្រៃបិដក ភាគ ១៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាយ​សារថី​ ​ទទួល​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះ​វិបស្សី​កុមារ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ ​ព្រះករុណា​វិសេស​ ​ហើយក៏​បររថ​ទៅ​ ​ត្រង់​អ្នកបួស​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​កុមារ​ ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ដូច្នេះ​ ​នឹង​អ្នកបួស​នោះ​ថា​ ​នែអ្នក​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​ចុះ​អ្នកធ្វើ​ដូចម្តេច​ ​បាន​ជា​ក្បាល​របស់​អ្នក​ ​មិន​ដូចជា​ក្បាល​ពួក​ជន​ដទៃ​ ​ទាំង​សំពត់​របស់​អ្នក​ ​ក៏​មិន​ដូចជា​សំពត់​ពួក​ជន​ដទៃ​ដូច្នេះ​។​ ​អ្នកបួស​ថ្វាយព្រះពរ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​អាត្មាភាព​ហ្នឹងហើយ​ ​ដែល​ហៅថា​អ្នកបួស​។​ ​នែអ្នក​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​បាន​ជា​អ្នក​ឈ្មោះថា​ ​អ្នកបួស​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​អាត្មាភាព​ ​ហ្នឹងឯង​បាន​ជា​ឈ្មោះថា​ ​អ្នកបួស​ ​ព្រោះ​ប្រព្រឹត្ត​ធម៌​ដោយ​ប្រពៃ​ ​ព្រោះ​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ស្មើ​ ​ដោយ​ប្រពៃ​ ​ព្រោះ​ប្រព្រឹត្ត​កុសល​ ​ដោយ​ប្រពៃ​ ​ព្រោះ​ធ្វើអំពើ​បុណ្យ​ដោយ​ប្រពៃ​ ​ព្រោះ​មិនបាន​បៀតបៀន​ដោយ​ប្រពៃ​ ​ព្រោះ​អនុគ្រោះ​ ​ដល់​សត្វ​ដោយ​ប្រពៃ​។​ ​ព្រះ​វិបស្សី​កុមារ​ ​មាន​ព្រះរាជឱង្ការ​ថា​ ​នែអ្នក​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​អ្នក​ឈ្មោះថា​ ​អ្នកបួស​ ​ព្រោះ​ប្រព្រឹត្ត​ធម៌​ដោយ​ប្រពៃ​ ​ព្រោះ​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ស្មើ​ ​ដោយ​ប្រពៃ​ ​ព្រោះ​ប្រព្រឹត្ត​កុសល​ដោយ​ប្រពៃ​ ​ព្រោះ​ធ្វើអំពើ​បុណ្យ​ដោយ​ប្រពៃ​ ​ព្រោះ​មិនបាន​បៀតបៀន​ដោយ​ប្រពៃ​ ​ព្រោះ​អនុគ្រោះ​ ​ដល់​សត្វ​ដោយ​ប្រពៃ​ ​ជាការល្អ​ណាស់​។​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636813848567027612
ទៅកាន់ទំព័រ៖