ព្រះត្រៃបិដក ភាគ ១៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​ព្រះ​វិបស្សី​កុមារ​ ​ទ្រង់​មាន​ព្រះរាជឱង្ការ​ ​នឹង​នាយ​សារថី​ថា​ ​ហៃ​នាយ​សារថី​ ​ជា​សំឡាញ់​ស្មើ​ចិត្ត​ ​បើ​ដូច្នោះ​ ​ចូរ​ឯង​នាំ​យក​រថ​ចេញ​ ​អំពី​ទីនេះ​ ​ត្រឡប់ទៅ​ខាងក្នុង​បុរី​វិញ​ចុះ​ ​ចំណែក​អញ​ ​នឹង​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ទាំងឡាយ​ ​លះ​គេហដ្ឋាន​ ​បួស​ក្នុង​ទីនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាយ​សារថី​ ​ទទួល​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះ​វិបស្សី​កុមារ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ ​ព្រះករុណា​វិសេស​ ​ហើយក៏​នេះ​យក​រថ​ចេញ​អំពី​ទីនោះ​ ​ត្រឡប់ទៅ​ខាងក្នុង​បុរី​វិញ​។​ ​ព្រះ​វិបស្សី​កុមារ​ ​ទ្រង់​ដាក់​ព្រះកេសា​ ​និង​ព្រះ​មស្សុ​ ​ទ្រង់​កាសាវពស្ត្រ​ទាំងឡាយ​ ​លះ​គេហដ្ឋាន​ ​ទ្រង់ព្រះ​ផ្នួស​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ព​ពួ​លម​ហា​ជន​ ​ក្នុង​ពន្ធុ​មតី​រាជធានី​ ​ប្រមាណ៨ហ្មឺន៤ពាន់​នាក់​ ​បានឮ​ដំណឹង​ថា​ ​ព្រះ​វិបស្សី​កុមារ​ ​ទ្រង់​ដាក់​ព្រះកេសា​ ​និង​ព្រះ​មស្សុ​ ​ទ្រង់​កាសាវពស្ត្រ​ទាំងឡាយ​ ​លះ​គេហដ្ឋាន​ ​ទ្រង់ព្រះ​ផ្នួស​ហើយ​។​ ​លុះ​ព​ពួ​លម​ហា​ជន​ទាំងនោះ​ ​បានឮ​ដំណឹង​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636813848797190776
ទៅកាន់ទំព័រ៖