ព្រះត្រៃបិដក ភាគ ១៦
ព្រះវិបស្សីកុមារ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់កាសាវពស្ត្រទាំងឡាយ លះគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស ចំពោះធម្មវិន័យ និងបព្វជ្ជាណា ធម្មវិន័យ និងបព្វជ្ជានោះ មិនថោកទាបឡើយ អម្បាលព្រះវិបស្សីកុមារ ម្តេច ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់កាសាវពស្ត្រទាំងឡាយ លះគេហដ្ឋាន ទ្រង់ព្រះផ្នួសទៅហើយ ចុះយើងរាល់គ្នា ម្តេចក៏មិនបួស។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ពពួកមហាជនទាំង៨ហ្មឺន ៤ពាន់នាក់ ក៏កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ហើយបួសតាមព្រះវិបស្សីពោធិសត្វ ដែលចេញចាកព្រះរាជនិវេសន៍ ទ្រង់ព្រះផ្នួសក្នុងកាលនោះឯង។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ព្រះវិបស្សីពោធិសត្វ មានពួកបរិសទ្យទាំងនោះ ហែរហមស្តេចទៅកាន់ចារិក ក្នុងស្រុកនិគមជនបទរាជធានីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ ទៅគត់ក្នុងទីស្ងាត់ ទ្រង់ពួនសម្ងំនៅ
ID: 636813849099808085
ទៅកាន់ទំព័រ៖