ព្រះត្រៃបិដក ភាគ ១៦

កើតមាន​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មាន​ហ្ន៎​ ​ផស្សៈ​ទើប​កើតមាន​ ​ផស្សៈ​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​វិបស្សី​ពោធិសត្វ​ ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ ​ដោយ​ព្រះ​យោបល់​ ​ក៏​ទ្រង់​ឈ្វេងយល់​ ​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាល​ស​ឡាយ​ត​នៈ​កើតមាន​ ​ផស្សៈ​ទើប​កើតមាន​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មាន​ហ្ន៎​ ​ស​ឡាយ​ត​នៈ​ទើប​កើតមាន​ ​ស​ឡាយ​ត​នៈ​ ​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​វិបស្សី​ពោធិសត្វ​ ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ ​ដោយ​ព្រះ​យោបល់​ ​ក៏​ទ្រង់​ឈ្វេងយល់​ ​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាល​នាមរូប​កើតមាន​ ​ស​ឡាយ​ត​នៈ​ទើប​កើតមាន​ ​ស​ឡាយ​ត​នៈ​ ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មាន​ហ្ន៎​ ​នាមរូប​ ​ទើប​កើតមាន​ ​នាមរូប​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​វិបស្សី​ពោធិសត្វ​ ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ ​ដោយ​ព្រះ​យោបល់​ ​ក៏​ទ្រង់​ឈ្វេងយល់​ ​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាល​វិញ្ញាណ​កើតមាន
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636813850178459780
ទៅកាន់ទំព័រ៖