ព្រះត្រៃបិដក ភាគ ១៦

នាមរូប​ទើប​កើតមាន​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មាន​ហ្ន៎​ ​វិញ្ញាណ​ទើប​កើតមាន​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​វិបស្សី​ពោធិសត្វ​ ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ ​ដោយ​ព្រះ​យោបល់​ ​ក៏​ទ្រង់​ឈ្វេងយល់​ ​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាល​នាមរូប​កើតមាន​ ​វិញ្ញាណ​ទើប​កើតមាន​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​វិញ្ញាណ​នេះ​ ​តែង​ត្រឡប់ទៅ​ ​ត្រឡប់​មក​ ​មិនទៅ​ហួស​ខាងនាយ​អំពី​នាមរូប​ឡើយ​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​បាន​ជា​សត្វ​កើត​ហើយ​ចាស់​ ​ៗ​ហើយ​ស្លាប់​ ​ៗ​ហើយ​ច្យុត​ ​ៗ​ហើយ​កើតឡើង​ទៀត​ ​វិញ្ញា​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636813850440124747
ទៅកាន់ទំព័រ៖