ព្រះត្រៃបិដក ភាគ ១៦
[៥] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់ក្រោមបាដលិព្រឹក្ស (ដើមជ្រនៀង)។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់ក្រោមបុណ្ឌរីកព្រឹក្ស
(១) (ដើមស្វាយស)។ ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់ក្រោមសាលព្រឹក្ស។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់ក្រោមសិរីសព្រឹក្ស (ដើមច្រេស)។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់ក្រោមឧទុម្ពរព្រឹក្ស (ដើមល្វា)។ ម្នាលភិក្ខុទាំងឡាយ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់ក្រោមនិគ្រោធព្រឹក្ស (ដើមជ្រៃ)។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ តថាគត អរហន្តសម្មាសម្ពុទ្ធ ត្រាស់ក្រោមអស្សត្ថព្រឹក្ស (ដើមពោធិ៍បាយ)។
[៦] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានគូនៃសាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះខណ្ឌៈ១ តិស្សៈ១។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ
(១) បុណ្ឌរីកសព្ទនេះ បើក្នុងទីឯទៀត ប្រែថា ឈូកស ក៏បាន។ តែក្នុងទីនេះ បានជាប្រែថា ស្វាយស ព្រោះអដ្ឋកថា ថា សេតម្ពរុក្ខ នឹងហៅថា សេតម្ពព្រឹក្ស ដូច្នេះវិញក៏បាន។
ID: 636813831552844456
ទៅកាន់ទំព័រ៖