ព្រះត្រៃបិដក ភាគ ១៦

វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ជរា​ ​និង​មរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​សោ​កៈ​ ​បរិទេវៈ​ ​(​សេចក្តី​ខ្សឹកខ្សួល​)​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​ឧបា​យា​សៈ​ ​(​ទង្គឹះ​ក្នុងចិត្ត​)​ ​ក៏​កើតមាន​ព្រម​ ​ការ​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​រមែង​មាន​ដោយ​អាការ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ ​ញាណ​ ​បញ្ញា​ ​វិជ្ជា​ ​ពន្លឺ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​មិនធ្លាប់​ឮ​ ​ក្នុង​កាលមុន​ ​កើតឡើង​ដល់​ព្រះ​វិបស្សី​ពោធិសត្វ​ថា​ ​កើតឡើង​ ​កើតឡើង​ហ្ន៎​។​
 [​៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មិន​មាន​ហ្ន៎​ ​ទើប​ជរា​ ​និង​មរណៈ​មិន​មាន​ ​ជរា​និង​មរណៈ​រលត់​ទៅ​ ​ព្រោះ​រលត់​ធម្មជាត​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​សេចក្តី​ត្រាស់​ដឹង​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាល​ជាតិ​មិន​មាន​ ​ជរា​ ​និង​មរណៈ​ក៏​មិន​មាន​ ​ការ​រលត់​ទៅ​នៃជ​រា​ ​និង​មរណៈ​ ​ព្រោះ​រលត់​ជាតិ​ដូច្នេះ​ ​ក៏​កើតមានឡើង​ ​ដល់​ព្រះ​វិបស្សី​ពោធិសត្វ​ ​ព្រោះ​ទ្រង់​ពិចារណា​ ​ដោយ​ព្រះ​យោបល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មិន
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636813850714290428
ទៅកាន់ទំព័រ៖