ព្រះត្រៃបិដក ភាគ ១៦

មាន​ហ្ន៎​ ​ទើប​ជាតិ​មិន​មាន​ ​ការ​រលត់​ទៅ​នៃជា​តិ​ ​ព្រោះ​រលត់​ធម្មជាតិ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​សេចក្តី​ត្រាស់​ដឹង​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាលបើ​ភព​មិន​មាន​ ​ជាតិ​ក៏​មិន​មាន​ ​ការ​រលត់​ទៅ​នៃជា​តិ​ ​ព្រោះ​រលត់​ភព​ដូច្នេះ​ ​កើតមានឡើង​ ​ដល់​ព្រះ​វិបស្សី​ពោធិសត្វ​ ​ព្រោះ​ទ្រង់​ពិចារណា​ ​ដោយ​ព្រះ​យោបល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មិន​មាន​ហ្ន៎​ ​ទើប​ភព​មិន​មាន​ ​ការ​រលត់​ទៅ​នៃ​ភព​ ​ព្រោះ​រលត់​ធម្មជាតិ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​សេចក្តី​ត្រាស់​ដឹង​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាល​ឧបាទាន​មិន​មាន​ ​ភព​ក៏​មិន​មាន​ ​ការ​រលត់​ទៅ​នៃ​ភព​ ​ព្រោះ​រលត់​ឧបាទាន​ដូច្នេះ​ ​ក៏​កើតមានឡើង​ ​ដល់​ព្រះ​វិបស្សី​ពោធិសត្វ​ ​ព្រោះ​ទ្រង់​ពិចារណា​ ​ដោយ​ព្រះ​យោបល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មិន​មាន​ហ្ន៎​ ​ទើប​ឧបាទាន​មិន​មាន​ ​ការ​រលត់​ទៅ​នៃ​ឧបាទាន​ ​ព្រោះ​រលត់​ធម្មជាតិ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​សេចក្តី​ត្រាស់​ដឹង​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាលបើ​តណ្ហា​មិន​មាន​ ​ឧបាទាន​ក៏​មិន​មាន​ ​ការ​រលត់​ទៅ​នៃ​ឧបាទាន​ ​ព្រោះ​រលត់​តណ្ហា​ដូច្នេះ​ ​ក៏​កើតមានឡើង​ ​ដល់​ព្រះ​វិបស្សី​ពោធិសត្វ​ ​ព្រោះ​ទ្រង់​ពិចារណា​ ​ដោយ​ព្រះ​យោបល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636813850972455194
ទៅកាន់ទំព័រ៖