ព្រះត្រៃបិដក ភាគ ១៦

មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មិន​មាន​ហ្ន៎​ ​ទើប​តណ្ហា​មិន​មាន​ ​ការ​រលត់​ទៅ​នៃ​តណ្ហា​ ​ព្រោះ​រលត់​ធម្មជាត​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​សេចក្តី​ត្រាស់​ដឹង​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាលបើ​វេទនា​មិន​មាន​ ​តណ្ហា​ក៏​មិន​មាន​ ​ការ​រលត់​ទៅ​នៃ​តណ្ហា​ ​ព្រោះ​រលត់​វេទនា​ដូច្នេះ​ ​ក៏​កើតមានឡើង​ ​ដល់​ព្រះ​វិបស្សី​ពោធិសត្វ​ ​ព្រោះ​ទ្រង់​ពិចារណា​ ​ដោយ​ព្រះ​យោបល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មិន​មាន​ហ្ន៎​ ​ទើប​វេទនា​មិន​មាន​ ​ការ​រលត់​ទៅ​នៃ​វេទនា​ ​ព្រោះ​រលត់​ធម្មជាត​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​សេចក្តី​ត្រាស់​ដឹង​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាល​ផស្សៈ​មិន​មាន​ ​វេទនា​ក៏​មិន​មាន​ ​ការ​រលត់​ទៅ​នៃ​វេទនា​ ​ព្រោះ​រលត់​ផស្សៈ​ដូច្នេះ​ ​ក៏​កើតមានឡើង​ ​ដល់​ព្រះ​វិបស្សី​ពោធិសត្វ​ ​ព្រោះ​ទ្រង់​ពិចារណា​ ​ដោយ​ព្រះ​យោបល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​ធម្មជាត​អ្វី​មិន​មាន​ហ្ន៎​ ​ទើប​ផស្សៈ​មិន​មាន​ ​ការ​រលត់​ទៅ​នៃ​ផស្សៈ​ ​ព្រោះ​រលត់​ធម្មជាត​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​សេចក្តី​ត្រាស់​ដឹង​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាល​ស​ឡាយ​ត​នៈ​មិន​មាន​ ​ផស្សៈ​ក៏​មិន​មាន​ ​ការ​រលត់​ទៅ​នៃ​ផស្សៈ​ ​ព្រោះ​រល​ត់ស​ឡាយ​ត​នៈ​ដូច្នេះ​ ​ក៏​កើតឡើង​ ​ដល់​ព្រះ​វិបស្សី​ពោធិសត្វ​ ​ព្រោះ​ទ្រង់​ពិចារណា​ ​ដោយ​ព្រះ​យោបល់​។​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636813851313164682
ទៅកាន់ទំព័រ៖