ព្រះត្រៃបិដក ភាគ ១៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​សេចក្តី​ត្រាស់​ដឹង​ដោយ​ព្រះ​ប្រាជ្ញា​ថា​ ​កាល​នាមរូប​មិន​មាន​ ​វិញ្ញាណ​ក៏​មិន​មាន​ ​ការ​រលត់​ទៅ​នៃ​វិញ្ញាណ​ ​ព្រោះ​រលត់​នាមរូប​ដូច្នេះ​ ​ក៏​កើតមានឡើង​ ​ដល់​ព្រះ​វិបស្សី​ពោធិសត្វ​ ​ព្រោះ​ទ្រង់​ពិចារណា​ ​ដោយ​ព្រះ​យោបល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​វិបស្សនា​មគ្គ​នេះ​ ​អាត្មាអញ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ការ​រលត់​ទៅ​នៃ​វិញ្ញាណ​ ​ព្រោះ​រលត់​នាមរូប​ ​ការ​រលត់​ទៅ​នៃ​នាមរូប​ ​ព្រោះ​រលត់វិញ្ញាណ​ ​ការ​រលត់​ទៅ​នៃស​ឡាយ​ត​នៈ​ ​ព្រោះ​រលត់​នាមរូប​ ​ការ​រលត់​ទៅ​នៃ​ផស្សៈ​ ​ព្រោះ​រល​ត់ស​ឡាយ​ត​នៈ​ ​ការ​រលត់​ទៅ​នៃ​វេទនា​ ​ព្រោះ​រលត់​ផស្សៈ​ ​ការ​រលត់​ទៅ​នៃ​តណ្ហា​ ​ព្រោះ​រលត់​វេទនា​ ​ការ​រលត់​ទៅ​នៃ​ឧបាទាន​ ​ព្រោះ​រលត់​តណ្ហា​ ​ការ​រលត់​ទៅ​នៃ​ភព​ ​ព្រោះ​រលត់​នៃ​ឧបាទាន​ ​ការ​រលត់​ទៅ​នៃជា​តិ​ ​ព្រោះ​រលត់​ភព​ ​ជរា​ ​និង​មរណៈ​រលត់​ ​ព្រោះ​រលត់​ជាតិ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636813851779331345
ទៅកាន់ទំព័រ៖